ភ្នុំពេញ៖ ពិធីការិនីសាច់ចាំ សុខ សោម៉ាវត្តី ត្រូវបានទស្សនិកជនទទួលស្គាល់ថា ជាពិធីការិនី និងជាតារាសម្ដែងឆ្នើមួយរូប បើទោះជាប្រឡូក្នុងអាជីពសិល្បៈយូរ និងមានឈ្មោះជាស្ត្រីមេម៉ាយកូន១ ពិតមែន ក៏នាងនៅតែទទួលបានឱកាសការងារ ទាំងអាជីពជាពិធីការិនី និងការងារសម្ដែង មិនតែប៉ុណ្ណោះ នៅតែអាចក្ដាប់បានដំណែង ជាតួឯកថែមទៀតផង ។
ក្រៅតែពីភាពជោគជ័យ ក្នុងអាជីពសិល្បៈ សុខ សោម៉ាវត្តី ក៏ត្រូវបានគេដឹងថា មានមន្តស្នេហ៍ខ្លាំងមិនធម្មតាឡើយ ដោយអាចអន្ទងចិត្តកំលោះ ក៏អាចទាក់ទាញបេះដូង កំលោះសង្ហាជាកីឡាករបាល់ទាត់ល្បីឈ្មោះ លី វ៉ាហេដ ឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ដកចិត្ត មិនរួចថែមទៀតផង ។
ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ នាមួយរយៈចុងក្រោយនេះ គឺតួឯកស្រីនៅក្នុងរឿងភាគ «ភូមិខ្ញុំស្រស់ឆើតឆាយ» ខាងលើនេះ តែងតែបង្ហោះសារប្លែក ហាក់ដូចជាបង្ហាញឱ្យដឹងថា នាង និងគូស្នេហ៍ បានចែកផ្លូវគ្នា ក្រោយពីបានកសាងស្នេហាអស់រយៈពេលជាច្រើនឆ្នាំរួចមក ។ នៅក្នុងសារលើហ្វេសប៊ុករបស់ សុខ សោម៉ាត្តី តែងតែបង្ហើបថា នាងកំពុងនៅខ្លួនមួយមិនពាក់ព័ន្ធជាមួយបុរសណា មិនតែប៉ុណ្ណោះ នាងក៏សូមណូមពរប្រសិនបើមាននរណាចង់ដើរចូលជីវិតនាង ត្រូវតែជាអ្នកច្បាស់លាស់ជាមួយនាងទៀតផង ។ ជាងនេះទៅទៀត សូម្បីតែនៅក្នុង ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ១៤ កុម្ភៈ ក៏អ្នកមេម៉ាយសាច់ខ្ចីរូបនេះ មិនបានបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគូស្នេហ៍ដូចរាល់ឆ្នាំដែរ ហើយនាងថែមទាំងបានបញ្ជាក់នៅថ្ងៃនោះថា «ថ្ងៃបុណ្យក្ដីស្រឡាញ់ ធ្វើការធម្មតា មិនមានពេលខូចចិត្តឡើយ…» ។
យ៉ាងណាមិញ រហូតមកទល់ពេលនេះ សម្រាប់ភាគីទាំងពីរគឺអ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេដ ពុំដែលបានបញ្ជាក់ថា បែកគ្នានៅឡើយទេ ប៉ុន្តែបើសម្រាប់ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ បានសង្ស័យថា គេទាំងនាក់អាចនឹងបែកគ្នាតាំងពីអំឡុងចុងខែ មករា ឬ ដើមខែកុម្ភៈ មកម្ល៉េះ ។
សូមបញ្ជាក់ថា អ្នកមេម៉ាយចាយសម្ផស្ស អ្នកនាង សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេដ បានធ្វើឱ្យមហាជនមើលឃើញថា ចាប់ផ្ដើមស្រឡាញ់គ្នា កាលពីអំឡុងឆ្នាំ២០១៩- ២០២០ តាមរយៈការឧស្សាហ៍ ផុសរូបភាពបណ្តើរគ្នាស្និទ្ធស្នាល មិនឃ្លាតគ្នាទាំងនៅក្នុង និងក្រៅប្រទេស និងថែមទាំងទាក់ទាញចំណាប់អារម្មណ៍ មហាជនខ្លាំងតែម្តង ក្រោយពីពួកគេទាំង ២ បានឱកាសសម្តែងកុនជាមួយគ្នារឿង «ខូចចិត្តអាជីព» ឱ្យផលិតកម្មរ៉ុក ។ ប៉ុន្តែកាលនោះគេទាំងពីរនាក់បានព្យាយាមលាក់បាំង ពុំដែលសារភាពឡើយ រហូតដល់ថ្ងៃខួបកំណើតរបស់ លី វ៉ាហេដ ក្នុងឆ្នាំ ២០២១ ទើបគេទាំងពីរនាក់ បានទម្លាយ និងទទួលស្គាល់ថា ពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នាប្រាកដមែន ៕ ដោយៈ ម៉ានី