ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ធ្លាប់បានចូលរួមកិច្ចពិភាក្សា Valdai Club នៅក្នុងទីក្រុង Sochi ប្រទេសរុស្ស៊ី កាលពីចុងឆ្នាំ២០១៧ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌិមៀ ពូទីន។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ សហគ្រិនវ័យ ៥៧ឆ្នាំរូបនេះ បាននិយាយពីទស្សនវិជ្ជានៃភាពជាអ្នកដឹកនាំដ៏រឹងមាំ និង គុណសម្បត្តិគួរឲ្យសរសើរ ប្រៀបបីដូចជាការខិតខំ និងកសាងក្រុមមួយឡើងអីចឹង។

Jack Ma បាននិយាយថា «ដើម្បីក្លាយជាអ្នកដឹកនាំម្នាក់ គឺពិបាកណាស់ ហើយដើម្បីក្លាយជាអ្នកដឹកនាំម្នាក់ ខ្ញុំគិតថាវាពិតឯកោខ្លាំងណាស់» ខណៈកាមេរ៉ាបានថតទៅជិតផ្ទៃមុខរបស់ លោក ពូទីន។

ខណៈកំពុងស្ដាប់ឮសម្ដីប៉ុន្មានម៉ាត់របស់ Jack Ma ប្រធានាធិបតីរុស្ស៊ីរូបនេះ ហាក់បីដូចជាជិតស្រក់ទឹកភ្នែក ដោយបានប្រែទឹកមុខ , សង្កត់បបូរមាត់ចូលគ្នា និងសម្លឹងមើលចុះក្រោម។

គេបានសន្និដ្ឋានថា លោក ពូទីន មានការរំជួលចិត្តយ៉ាងខ្លាំង ដោយសារតែពាក្យសម្ដីរបស់ លោក Jack Ma៕ Source: Sabay
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖
