សិល្បៈ និង កម្សាន្ត

តារាល្បីៗ ជាច្រើនទៀតដូចជា Hyeri និងតារាសម្តែង Song Kang Ho Chip ជួយជនរងគ្រោះ ដោយភ្លើងឆេះព្រៃ នៅ Gangwon និង Gyeongsanbuk-do

កូរ៉េ ៖ បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា បន្ទាប់ពីតារាល្បីៗដូចជា Lee Byung Hun, Kim Go Eun និង IU ដែលបានបរិច្ចាគភ្លាមៗ ដើម្បីជួយជនរងគ្រោះ ដោយភ្លើងឆេះព្រៃនៅ Gangwon និង Gyeongsanbuk-do, Hyeri សមាជិកក្រុម Girls’ Day និងតារាសម្តែង Song Kang Ho ក៏ចូលរួមក្នុងកិច្ចខិត ខំប្រឹងប្រែងសង្គ្រោះផងដែរ ។

នាង Hyeri បានបរិច្ចាគថវិកាសរុបចំនួន ៥0 លានវ៉ុន (ប្រហែល ៤១,0៨0 ដុល្លារ) ហើយ Song Kang Ho បានបរិច្ចាគសរុបចំនួន ១00 លានវ៉ុន (ប្រហែល ៨២,១៧៥ ដុល្លារអាមេរិក) ។ ភ្លើងឆេះព្រៃដែលបានលេបត្របាក់នៅទូទាំងទីក្រុង Gangwon និង Gyeongsanbuk-do បានធ្វើឲ្យផ្ទះជាង ១៦0 គ្រួសាររបស់ពួកគេ ត្រូវបានបំផ្លាញ ។ អំណោយទាំងនេះ នឹងចូលទៅក្នុងកិច្ចខិតខំប្រឹង ប្រែងសង្គ្រោះ នៃការសាងសង់កន្លែង ប្រមូលផ្តុំបណ្តោះអាសន្ន សម្រាប់គ្រួសារទាំងនេះរស់នៅ ៕ ដោយ៖លី ភីលីព

Most Popular

To Top