សិល្បៈ និង កម្សាន្ត

តារាសម្តែងស្រីនាង Han Ji Min បរិច្ចាគ ៨១ ពាន់ដុល្លារអាមេរិក ដើម្បីជួយដល់កុមារអ៊ុយក្រែន

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្ដែង ស្រីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានសម្រស់ស្រស់ស្អាត ស្ថិតក្នុងចំណោមស្រីមានសម្រស់ស្រស់ស្អាត នៅប្រទេសកូរ៉េខាងត្បូង នាង Han Ji Min បានបរិច្ចាគប្រាក់ ១00 លានវ៉ុន (៨១ ពាន់ដុល្លារអាមេរិក) ដើម្បីជួយដល់កុមារអ៊ុយក្រែន។

នៅថ្ងៃទី ៨ ខែមីនា គណៈកម្មាធិការកូរ៉េ សម្រាប់អង្គការយូនីសេហ្វ បានបង្ហាញពីការបរិច្ចាគដ៏សប្បុរស របស់នាង Han Ji Min ដោយបញ្ជាក់ថា ការបរិច្ចាគរបស់នាង នឹងត្រូវបានប្រើយ៉ាងពេញលេញ ដើម្បីគាំទ្រដល់កុមារអ៊ុយក្រែន នៅក្នុងការផ្គត់ផ្គង់ ទឹកផឹក ការអប់រំ សុខភាព និងគម្រោងការពាររបស់ពួកគេ។

នាង Han Ji Min បានរៀបរាប់ថា ខ្ញុំចង់រួមចំណែកយ៉ាងហោចណាស់ បន្តិចបន្តួចដល់ការស្តារឡើងវិញ នៃពលរដ្ឋអ៊ុយក្រែន និងជីវិតប្រចាំថ្ងៃរបស់កុមារ។ ខ្ញុំសង្ឃឹមថាថ្ងៃសន្តិភាព ដែលកុមារនៅអ៊ុយក្រែន អាចញញឹម និងចូលសាលារៀន អាចមកក្នុងពេលឆាប់ៗនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top