សិល្បៈ និង កម្សាន្ត

តារាចម្រៀងជើងចាស់ និងឌីជេ Koo Jun Yup ប្រកាសរៀបការជាមួយ តារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងជើងចាស់ និង ឌីជេ លោក Koo Jun Yup ត្រូវបានគេស្គាល់ថា ជាសមាជិកនៃក្រុមតន្រ្តីអេឡិចត្រូនិក ជំនាន់ទី 1 Clon បានចេញសេចក្តីប្រកាស គួរឲ្យភ្ញាក់ផ្អើលតាមរយៈបណ្តាញសង្គម Instagram របស់លោកនៅថ្ងៃទី ៨ ខែមីនានេះ។

តារារូបនេះបានបង្ហើបនៅថ្ងៃនេះថា លោកបានចុះឈ្មោះរៀបការ ជាមួយតារាសម្តែងស្រីតៃវ៉ាន់ ដែលមានសម្រស់ស្រស់ស្អាតដូចទេពអប្សរា នាង Barbie Hsu ហើយគូស្នេហ៍នឹងរស់នៅ ជាមួយគ្នាចាប់ពីពេលនេះតទៅ។ លោក Koo Jun Yup បានសរសេរថា ខ្ញុំរៀបការហើយ ខ្ញុំចង់ភ្ជាប់ចំណងដែលខ្ញុំ មិនអាចបញ្ចប់ជាមួយមិត្តស្រីរបស់ខ្ញុំ តាំងពី ២0 ឆ្នាំមុន ដើម្បីទាក់ទងនាងដោយក្តីរីករាយ សំណាងល្អ លេខរបស់នាងនៅតែដដែល។

យើងស្ថិតក្នុងវ័យ ដែលមិនអាចខ្ជះខ្ជាយពេលវេលា របស់យើងដោយឥតប្រយោជន៍ ដូច្នេះហើយខ្ញុំបានស្នើឲ្យយើងរៀបការ ហើយនាងក៏ឆ្លើយថាបាទ ដូច្នេះយើងនឹងរស់នៅ ជាមួយគ្នាបន្ទាប់ពី ចុះឈ្មោះអាពាហ៍ពិពាហ៍របស់យើង។ សូមអបអរសាទរខ្ញុំ ចំពោះអាពាហ៍ពិពាហ៍យឺតរបស់ខ្ញុំ។

ជាមួយគ្នានេះដែរ គូដណ្តឹងរបស់លោក Koo Jun Yup ជាតារាសម្ដែងតៃវ៉ាន់លំដាប់ជួរមុខ ដែលល្បីល្បាញក្នុងប្រទេសកូរ៉េ ដើរតួក្នុងរឿងភាគដូចជា ‘Boys Over Flowers’ និង ‘Meteor Garden’ ។ កាលពីពេលកន្លងទៅ Koo Jun Yup បានបញ្ជាក់ថា លោក និងតារាស្រីរូបនេះបានណាត់ជួបគ្នា ក្នុងវ័យក្មេងប្រហែលមួយឆ្នាំហើយ ទន្ទឹមនឹងនេះ Barbie Hsu បានដាក់ពាក្យលែងលះ ជាមួយអតីតស្វាមី ជាពាណិជ្ជករជនជាតិចិន កាលខែវិច្ឆិកា ឆ្នាំ ២0២១៕ ដោយ៖លី ភីលីព

Most Popular

To Top