សិល្បៈ និង កម្សាន្ត

លោក Junhyung អតីតសមាជិក Highlight បរិច្ចាគថវិកា ដើម្បីជួយជនរងគ្រោះ ដោយភ្លើងឆេះ ព្រៃនៅ Uljin និង Gangwondo

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អតីតសមាជិក ក្រុមតារាចម្រៀងប្រុស Highlight លោក Junhyung (Yong Jun Hyung) បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន១0 លានវ៉ុន ដើម្បីជួយជនរងគ្រោះ ដោយភ្លើងឆេះព្រៃ នៅ Uljin និង Gangwondo នៅប្រទេសកូរ៉េខាងត្បូង។

ការបង្ហោះលើបណ្តាញផ្សាព្វផ្សាយសង្គមយក្ស Instagram របស់លោកនៅថ្ងៃទី ៨ ខែមីនា លោក Junhyung បានចែករម្លែកការបញ្ជាក់ ពីការផ្ទេរប្រាក់ចំនួន ១0 លានវ៉ុន ទៅសមាគមសង្គ្រោះគ្រោះមហន្តរាយជាតិ Hope Bridge ។

ទន្ទឹមនឹងរូបថតមួយសន្លឹកនេះ លោកបានបង្ហាញពីទឹកចិត្ត របស់លោកជាមួយនឹងសារថា ខ្ញុំជួយបានបន្តិច ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមានសុវត្ថិភាព។ ទន្ទឹមនឹងនេះដែរ លោក Junhyung បានបង្ហាញខ្លួនជាក្រុម B2ST ក្នុងឆ្នាំ ២00៩ ប៉ុន្តែបានដកខ្លួនចេញពី Highlight កាលខែមីនា ឆ្នាំ ២0១៩ បន្ទាប់ពីជាប់ពាក់ព័ន្ធ ក្នុងភាពចម្រូងចម្រាសជុំវិញ Jung Joon Young ៕ ដោយ៖លី ភីលីព

Most Popular

To Top