សិល្បៈ និង កម្សាន្ត

អតីតសមាជិកក្រុម Lovelyz Kei & Cosmic Girls’s Exy សហការគ្នា បង្កើតបទចម្រៀងថ្មី ‘និទាឃរដូវ’

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អតីតសមាជិកក្រុម Lovelyz Kei និងសមាជិក Cosmic Girls នាង Exy នឹងសហការគ្នាក្នុងគម្រោងបង្កើត បទចម្រៀងថ្មីប្លែក សម្រាប់ឆ្នាំ ២0២២។

ចាប់ផ្តើមនៅថ្ងៃទី ១១ ខែមីនា វេលាម៉ោង ៥:៣0 ល្ងាច នាង Kei និងនាង Exy នឹងសម្តែងក្នុងរឿងភាគដើមរបស់ YouTube មានចំណងជើងថា ‘Ah-Jak Ah-Jak’ ។ ស៊េរីនេះនឹងធ្វើតាមតារាស្រី ដ៏គួរឲ្យស្រឡាញ់ទាំង២នាក់នេះ នៅពេលពួកគេចាប់ផ្តើម បេសកកម្មដើម្បីបង្កើតបទភ្លេង រដូវផ្ការីកបន្ទាប់។

ដូចដែលអ្នកបានដឹងហើយថា ប្រជាជនកូរ៉េខាងត្បូងមានទំនោរ ដាក់ឈ្មោះបទចម្រៀងដូចជា “Cherry Blossom Ending” របស់ Busker Busker ឬ “Spring Day” របស់ BTS នៅពេលពួកគេត្រូវបានស្នើសុំ ឲ្យដាក់ឈ្មោះបទចម្រៀង សម្រាប់រដូវនិទាឃរដូវ។ ឥឡូវនេះ Kei និង Exy បានចាប់ដៃគូបង្កើតបទចម្រៀង “និទាឃរដូវ” ដ៏ធំបន្ទាប់សម្រាប់ឆ្នាំ ២0២២ ។

តារាទាំង២នឹងចូលរួមជាអ្នកតែង និងនិពន្ធទំនុកច្រៀង សម្រាប់បទសហការនេះ។ រង់ចាំទស្សនារឿង ‘Ah-Jak Ah-Jak’ របស់ Kei និង Exy ដែលនឹងមកដល់ Channel YouTube VLENDING ចាប់ផ្តើមថ្ងៃសុក្រនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top