សិល្បៈ និង កម្សាន្ត

តារាសម្តែង និងតារាចម្រៀង៤រូប ម្នាក់ៗបរិច្ចាគ ១00 លានវ៉ុន ដើម្បីជួយជនរងគ្រោះ ដោយភ្លើងឆេះព្រៃ នៅ Gangwon និង Gyeongsangbuk-do

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា Park Min Young, Shin Min Ah, Song Hye Kyo និង Lee Jong Suk ម្នាក់ៗបានបរិច្ចាគប្រាក់ចំនួន ១00 លានវ៉ុន (ប្រហែល ៨២ពាន់ដុល្លារអាមេរិក) ដើម្បីគាំទ្រជនរងគ្រោះដោយភ្លើងឆេះព្រៃ ដែលបានឆេះចេញពីការគ្រប់គ្រងនៅ Gangwon និង Gyeongsangbuk-do ។

នៅថ្ងៃទី ៧ ខែមីនា តារាល្បីៗជាច្រើនទៀតបានចូលរួម ដើម្បីជួយឧបត្ថម្ភជនរងគ្រោះ ដោយភ្លើងឆេះព្រៃនៅ Gangwon និង Gyeongsangbuk-do រួមមាន Park Min Young, Shin Min Ah, Song Hye Kyo និង Lee Jong Suk ម្នាក់ៗបានបរិច្ចាគ ១00 លានវ៉ុន ដល់សមាគមសង្គ្រោះ គ្រោះមហន្តរាយជាតិ Hope Bridge ។

ភ្លើងឆេះព្រៃដែលបានលេបត្របាក់ នៅទូទាំងទីក្រុង Gangwon និង Gyeongsangbuk-do បានធ្វើឲ្យផ្ទះជាង ១៦0 គ្រួសារត្រូវបានបំផ្លាញ។ អំណោយទាំងនេះនឹងជួយសាងសង់ ផ្ទះបណ្ដោះអាសន្ន សម្រាប់ជនរងគ្រោះទាំងនេះ ខណៈការខូចខាត ដែលបណ្តាលមកពីភ្លើងឆេះព្រៃ ត្រូវតែជួសជុលឡើងវិញ៕ ដោយ៖លី ភីលីព

Most Popular

To Top