ភ្នំពេញ៖ តារាសម្ដែងស្រីអ្នកនាង ផាន់ ផាត់ណា បច្ចុប្បន្ននេះ បើទោះជាកូនប្រុសម្នាក់ ចម្រើនវ័យកាន់ធំយ៉ាងណាក៏ដោយ បើងាកមកមើលសម្រស់របស់នាងវិញ ឃើញថានៅតែស្រស់ស្អាត ជាងនេះទៅទៀត រាងរបស់នាងកាន់តែស្លីម ជាងកាលនៅម្នាក់ឯងទៅទៀត ។ ដូច្នេះហើយទើបមានអ្នកគាំទ្រជាច្រើនបានលាន់មាត់ស្ញើចសរសើរ មិនដាច់ពីមាត់ឡើយ ពីការថែរក្សាសម្រស់បានយ៉ាងល្អ របស់តារាស្រីសិចស៊ីរូបនេះ ។

បើនិយាយដល់សម្រស់ ថ្មីៗនេះអ្នកនាង ផាន់ ផាត់ណា បានបង្ហោះរូបច្រើនសន្លឹកលើគណនីហ្វេសប៊ុក ក៏ដូចជា Instagram ផ្ទាល់ខ្លួន ដោយរូបទាំងនោះ ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែសម្រស់ស្រស់ស្អាតទាំងរាងកាយ និងការតុបតែងខ្លួនយ៉ាង ឆើតឆាយ ស៊ិចស៊ីគួរឱ្យចាប់ចិត្តខ្លាំងបំផុត។
គួរឱ្យដឹងថា ផាន់ ផាត់ណា គឺជាតារាសម្តែងស្រីល្បីឈ្មោះគួរសមក្នុងសង្គមសិល្បៈ នាងមានទម្រង់មុខស្រដៀងគ្នា នឹងតារាសម្តែងស្រីប៊ីរីយ៉ា។ ក្រោយមានឈ្មោះល្បី នាងត្រូវបានគេសង្ស័យថាបានកែពង្រីកដើមទ្រូង និងមានស្នេហាជាមួយបុរសជនជាតិម៉ាឡេស៊ីម្នាក់ ហើយក៏ត្រូវស្ងប់ស្ងាត់ទៅវិញ។

កាលពីពាក់កណ្តាលឆ្នាំ ២០២០ ស្រីស្រស់ ផាន់ ផាត់ណា គឺជាតារាសម្តែងស្រីទី២ ដែលបានបង្កើតភាពភ្ញាក់ផ្អើលខ្លាំងដល់មហាជនជាមួយនឹងការហ៊ានបង្ហាញមុខកូនប្រុសជាទីស្រឡាញ់របស់ខ្លួនមុនមុខស្វាមី ដែលមិនទាន់រៀបការ ឬមិនទាន់ហ៊ានបង្ហើបប្រាប់មុខប្តីថា ជាអ្នកណាបន្ទាប់ពីតារាសម្តែងស្រីលេចធ្លោលើវិថីសិល្បៈ ឌុច លីដា នោះ ៕ ដោយ៖ ម៉ានី




