សិល្បៈ និង កម្សាន្ត

Red Velvet ពន្យារពេល ការប្រគុំតន្ត្រីទោល របស់ពួកគេ ខណៈ Irene, Joy និង Yeri ឆ្លងមេរោគ COVID-19

កូរ៉េខាងត្បូង ៖ យោងតាមផលិតកម្ម SM Entertainment នៅថ្ងៃទី ១៤ ខែមីនាថា សមាជិកក្រុម Red Velvet គឺ Irene, Joy និង Yeri បានធ្វើតេស្តិ៍រកឃើញ មេរោគ COVID-19 ធ្វើឲ្យ ក្រុមនេះសម្រេចចិត្តពន្យារពេល ការប្រគុំតន្ត្រីទោល របស់ពួកគេ បើយោងតាមចេញ ផ្សាយផ្លូវការរបស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop ។

ផលិតកម្ម SM Entertainment បានបង្ហើបថា Irene, Joy និង Yeri បានធ្វើតេស្តិ៍វិជ្ជមាន បន្ទាប់ពីបានប្រើឧបករណ៍ធ្វើតេស្តិ៍ដោយខ្លួនឯង ដូច្នេះសមាជិកទាំងអស់បានធ្វើតេស្តិ៍ PCR។ លទ្ធផលបានត្រឡប់មកវិញកាលពីចុងសប្តាហ៍មុន ហើយសមាជិកទាំង៣បានផ្អាកការផ្សព្វផ្សាយ និងកាលវិភាគរបស់ពួកគេភ្លាមៗ។

ជាសំណាងល្អ សមាជិកទាំង៣មិនមានរោគសញ្ញាជាក់លាក់ណាមួយឡើយ ហើយ Wendy និង Seulgi បានធ្វើតេស្តិ៍អវិជ្ជមាន ដោយសារតែសមាជិក ៣ នាក់ក្នុងចំណោម ៥ នាក់បានធ្វើតេស្តិ៍វិជ្ជមាន ការប្រគុំតន្ត្រីទោលនាពេលខាងមុខរបស់ពួកគេនឹងត្រូវពន្យារពេលដោយគ្មានកំណត់។

មហោស្រព ReVe 2022: Prologue’ ត្រូវបានគ្រោងទុកដំបូងនៅថ្ងៃទី ១៩ និង ២0 ខែមីនា ហើយសំបុត្រទាំងអស់ នឹងត្រូវបានសងវិញទាំងស្រុង ហើយក្រុមនឹងពិចារណាឡើងវិញ នូវការប្រគុំតន្ត្រី បន្ទាប់ពីវាយតម្លៃសុខភាព សមាជិក និងស្ថានភាព COVID-19 ។
ទន្ទឹមនឹងនេះ អាល់ប៊ុមនាពេលខាងមុខ របស់ពួកគេ ‘The ReVe Festival 2022 – Feel My Rhythm’ នឹងត្រូវបានចេញផ្សាយដូច ដែលបានគ្រោងទុកពីមុន ៕ ដោយ៖លី ភីលីព

Most Popular

To Top