កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា B.I និង LABOUM នឹងបង្ហាញខ្លួន ក្នុងការប្រគុំតន្ត្រីមួយ ដែលនឹងត្រូវធ្វើឡើង ដើម្បីជួយជនរងគ្រោះ ក្នុងសង្គ្រាមនៅប្រទេស អ៊ុយក្រែន ។
នៅថ្ងៃទី ២៦ ខែមីនាខាងមុខនេះ ក្រុមលើកទឹកចិត្ត កូរ៉េ Red Angel និងកងទ័ពសង្គ្រោះ នឹងរៀបចំការប្រគុំតន្ត្រី តាមអ៊ីនធើណេត ដើម្បីចែករម្លែកសារទៅកាន់ពិភពលោក ដើម្បីគាំទ្រជនរងគ្រោះ ដែលបានបាត់បង់គ្រួសារ និង ផ្ទះសម្បែងរបស់ពួកគេ និងដើម្បីបញ្ឈប់ សង្រ្គាមនៅអ៊ុយក្រែន ។
B.I បង្ហើបថា លោកនឹងចូលរួមក្នុងការប្រគុំតន្ត្រី ដោយគ្មានលក្ខខណ្ឌអ្វី ទាំងអស់ ព្រោះជាព្រឹត្តិការណ៍ដ៏ មានអត្ថន័យ ដើម្បីលួងចិត្តបងប្អូន ជនរួមជាតិ នៃភូមិសកលលោក ។ LABOUM ក៏បានបង្ហាញថា សមាជិកបានស្រក់ទឹកភ្នែកយ៉ាងខ្លាំង បន្ទាប់ពីបានមើលកុមារអ៊ុយក្រែន កំព្រាដែលរត់ គេចពីសង្គ្រាម ហើយបង្ហាញក្តីសង្ឃឹមរបស់ពួកគេថា សារសន្តិភាពរីករាល ដាលពាស ពេញពិភពលោក ។
ចំណូលពីការប្រគុំតន្ត្រីនេះ នឹងត្រូវបរិច្ចាគ ទៅឲ្យកងទ័ពសង្គ្រោះ អ៊ុយក្រែន តាមរយៈកងទ័ពសង្គ្រោះកូរ៉េ ៕ ដោយ៖លី ភីលីព