សិល្បៈ និង កម្សាន្ត

លោក Mike Moraប្តីតារាចម្រៀង របស់ Kelis បានស្លាប់អាយុ ៣៧ ឆ្នាំ បន្ទាប់ពីការធ្វើរោគ វិនិច្ឆ័យជំងឺមហារីក

អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ការសរសើរត្រូវបានបង់ ជូនអ្នកថតរូប លោក Mike Mora ដែលជាប្តីរបស់តារាចម្រៀង Kelis បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការស្លាប់ របស់លោក នៅអាយុ ៣៧ ឆ្នាំ ។

លោក Mora ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីក ក្រពះកម្រិតខ្ពស់ កាលឆ្នាំ ២0២0 ហើយបានចែករម្លែកការ បង្ហោះជាបន្តបន្ទាប់អំពីការព្យាបាល របស់លោកនៅលើបណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិកInstagram កាលពីឆ្នាំមុន ។ លោកមានកូន ២នាក់ ជាមួយ Kelis ក៏ដូចជាកូនប្រុសច្បង របស់នាងពីអាពាហ៍ពិពាហ៍ ពីមុនរបស់នាងជាមួយ តារាចម្រៀងរ៉េប Nas ។

អ្នកគ្រប់គ្រងរបស់ Kelis បានបញ្ជាក់អំពីដំណឹង ដ៏ក្រៀមក្រំនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ភ្នាក់ងារព័ត៌មាន របស់សហរដ្ឋអាមេរិក Showbiz Entertainment Tonight ។ សេចក្តីថ្លែងការណ៍បាននិយាយថា គួរឲ្យសោកស្ដាយ វាជាការពិតដែល Mike Mora បានទទួលមរណភាព ពួកយើងសូមឲ្យអ្នកទាំងអស់គ្នា គោរព Kelis និងក្រុមគ្រួសារ របស់នាង ៕ ដោយ៖លី ភីលីព

Most Popular

To Top