សិល្បៈ និង កម្សាន្ត

តារាសម្ដែង អ្នកនាង Hwang Jung Eum ស្វាគមន៍កូនទី២ របស់នាង

កូរ៉េ ៖ នេះបើយោងតាមទីភ្នាក់ងារ C-Jes Entertainment របស់នាងនៅថ្ងៃទី ១៦ ខែមីនាបានប្រាប់ឲ្យដឹងថា តារាសម្ដែងកូរ៉េខាងត្បូង ដ៏ល្បីល្បាញ អ្នកនាង Hwang Jung Eum បានស្វាគមន៍កូនទី២ របស់នាងជាផ្លូវការ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop ។

សេចក្តីប្រកាសនោះ បានសរសេរក្នុងថ្ងៃនេះថា អ្នកនាង Hwang Jung Eum បានសម្រាលបានកូនប្រុសទី២ ហើយនៅព្រឹកនេះ ទាំងម្តាយ និងកូនមានសុខភាពល្អហើយ ។ សូមផ្ញើការអបអរសាទរ យ៉ាងកក់ក្តៅ ចំពោះ អ្នកនាង Hwang Jung Eum បានស្វាគមន៍ សមាជិកថ្មី នៃគ្រួសារនាង ។

អ្នកនាង Hwang Jung Eum បានរៀបការ ជាមួយអតីតកីឡាករវាយកូនហ្គោល អាជីព និងជាសហគ្រិន Lee Young Don កាលខែកុម្ភៈ ឆ្នាំ ២0១៦ សម្រាប់ការសម្ដែង របស់នាងនៅក្នុងរឿងដូចជា ‘She Was Pretty’ ។ កូនប្រុសម្នាក់ នៅខែសីហាឆ្នាំដដែល ។

កាលខែកញ្ញា ឆ្នាំ ២0២0 មានសេចក្តីរាយការណ៍ថា Hwang Jung Eum និង Lee Young Don បានដាក់ពាក្យលែងលះ បន្ទាប់មក នៅខែកក្កដា ឆ្នាំ ២0២១ គូស្នេហ៍មួយគូនេះបានយកឈ្នះលើការខ្វែង គំនិតរបស់ពួកគេ ហើយសម្រេចចិត្ត ត្រលប់មកជាមួយគ្នាវិញ ៕ ដោយ៖លី ភីលីព

Most Popular

To Top