ទោះបីមានឈ្មោះ ជាតារាចម្រៀងយុវវ័យ ប៉ុន្តែ ទេព បូព្រឹក្ស ក៏មិនបានភ្លេចពី ប្រពៃណីបុរាណដែរ ពិសេសការតុបតែងខ្លួន ពីក្បាលដល់ចុងជើង។ ដូចនៅល្ងាចថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២នេះ នាងបានបង្ហាញរូបភាព ៤សន្លឹក ពេលតុបតែងជាទេវតាឆ្នាំថ្មី។

ទេព បូព្រឹក្ស ម្ចាស់ពាន PMA 2022 ដល់ទៅ ៣ បានប្រែកាយពី នារីសម័យថ្មី មកជា ទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី បុត្រីទី៥ របស់ កបិលមហាព្រហ្ម រំលេចសម្រស់យ៉ាងទន់ភ្លន់បំផុត។ នេះជារូបភាពថ្មីផ្សេងទៀត បង្ហាញពីអ្វីដែលជានាង សម្រាប់ជូនអ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅបានជ្រាបថា ត្បិតជានារីមានចំណូលតែងខ្លួនប្លែកទាន់សម័យយ៉ាងណា ក៏នាងអាចបត់បែនបាន និងមិនភ្លេចវប្បធម៌ ប្រពៃណីជាតិដែរ។



ជាក់ស្ដែងកន្លងទៅថ្មីៗ ទេព បូព្រឹក្ស បានសម្រេចជោគជ័យអស្ចារ្យ ដោយបានឈ្នះពាន ចំនួន ៣ ពីកម្មវិធី Pleng Music Awards 2022 តាមរយៈបទចម្រៀង វីរនារី – Top Of The Lady ដែលនេះគឺជាប្រវត្តិសាស្ត្រថ្មី ប្រចាំជីវិតរបស់តារាស្រីពូកែស៊ូនឹង Hater រូបនេះ។ អ្វីដែលនាងទទួលបាន ក៏ពិតជាស័ក្តិសមនឹងការខិតខំប្រឹងប្រែង ពីចំណុចសូន្យ រហូតក្លាយជា TOP STAR ប្រចាំប្រទេស នៅពេលនេះដែរ៕ Source: Sabay

