ភ្នំពេញ៖ តារាសម្ដែងស្រីវ័យក្មេង ដែលកំពុងមានប្រជាប្រិយភាពខ្លាំង លើបណ្ដាញសង្គម ក្រោយពីបានរៀបការសាងគ្រួសារ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១រួចមក សង្កេតឃើញថា នាងនៅតែមមារញឹកខ្លាំង ជាមួយការងារជាអ្នកផ្សព្វផ្សាយ ផលិតផលសម្អាង ។

ហើយកត្តាដែលធ្វើឱ្យម្ចាស់ផលិតផល សម្អាងទាំងអស់ចាប់អារម្មណ៍ ដាក់ការងារឱ្យនាងធ្វើនេះ ដោយសារតែសម្រស់ ចែឡេង ស្រស់ស្អាត គួរឱ្យស្រឡាញ់ បូករួមជាមួយចំណេះដឹង ផ្នែកថែរក្សាសម្រស់ ក៏ដូចជាវិធីផាត់មុខ គួរឱ្យទាក់ទាញរបស់នាងផងដែរ ។

ជាការពិតណាស់ អ្វីដែលធ្វើឱ្យទស្សនិកជន អ្នកគាំទ្រចាប់អារម្មណ៍នោះគឺថា ចាប់តាំងពីរៀបការរួច ចែ ឡេង កាន់តែមានសម្រស់ស្អាតទ្វេរដង ជាពិសេសនៅតែរក្សាបានរាងស្លីម តូចច្រឡឹងគួរឱ្យស្រឡាញ់បំផុត ដែលអំណោយផលសម្រាប់នាង អាចស្លៀកពាក់ខោអាវ បានគ្រប់កាលៈទេសៈមិនថា បែបស្រគត់ស្រគុំ ឬសិចស៊ីឡើយ ។

ងាកទៅមើលជីវិតឯកជនរបស់តួឯកស្រី នៅក្នុងរឿង «មិត្តភក្ដិទាក់ស្នេហ៍» នេះផងដែរ ឃើញថា តាំងពីពេលរៀបការមក នាងតែងតែបង្ហាញពីស្នាមញញឹមជានិច្ច ទៅកាន់អ្នកគាំទ្ររបស់នាង លើបណ្ដាញសង្គម។

គួរឱ្យដឹងថា ចែ ឡេង ក្រោយពីបានកសាង ប្រជាប្រិយភាពជោគជ័យ នៅក្នុងសង្គមសិល្បៈ អស់រយៈពេលជិត ៤ ឆ្នាំរួចមក ស្រាប់តែកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ចែឡេង បានសម្រេចចិត្តចូលរោងការ ដែលរៀបចំឡើង ជាលក្ខណៈគ្រួសារតិចតួចមួយ មានតែវត្តមានសាច់ញាតិ ចាស់ទុំទាំងសងខាងប៉ុណ្ណោះដែលចូលរួម ។ គេនៅចាំបានថាស្រីស្អាតខាងលើនេះ ចាប់ផ្ដើមទទួលបានកេរ្តិ៍ឈ្មោះតាម រយៈការសម្ដែងរឿងបែបយុវវ័យដំបូង មានចំណងជើងថា «មិត្តភក្ដិទាក់ស្នេហ៍» ហើយក្រោយមកគឺរឿង «លួចស្នេហ៍អ្នកជិតខាង » ជាដើម ៕ ដោយ៖ ម៉ានី


