ថៃ៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Bangkok post បានប្រាប់ឲ្យដឹងថា រដ្ឋអាជ្ញាសាធារណៈបានច្រានចោលចំណាត់ការរបស់ប៉ូលីសកាលពី ថ្ងៃអង្គារដើម្បីចោទប្រកាន់អ្នកគ្រប់គ្រងរបស់ តារាសម្តែងស្រី Nida “Tangmo” Patcharaveerapong ហើយបានប្រគល់សំណុំរឿងនេះទៅឲ្យអ្នកស៊ើបអង្កេត ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត។
លោក Itthiporn Kaewthip អ្នកនាំពាក្យការិយាល័យមេធាវីបាននិយាយថា ព្រះរាជអាជ្ញានៅខេត្ត Nonthaburi ទាមទារឲ្យមានការស៊ើបអង្កេតបន្ថែមទៀតលើសំណុំរឿង Idsarin Juthasuksawat មុនពេលដែលខ្លួននឹងពិចារណាឡើងវិញនូវការចោទប្រកាន់ទៅកាន់តុលាការ។ អ្នកនាំពាក្យរូបនេះបានបន្តថា ថ្ងៃនេះការិយាល័យព្រះរាជអាជ្ញានៅខេត្ត Nonthaburi ប្រគល់មកវិញនូវលោកស្រី Idsarin ជាជនសង្ស័យ និងកំណត់ត្រានៃសក្ខីកម្មរបស់នាងប្រគល់ឲ្យប៉ូលីសដល់ក្រុមអ្នកស៊ើបអង្កេត ដើម្បីបញ្ចប់ដំណើរការស៊ើបអង្កេត។
មន្ត្រីនៅស្ថានីយ៍ប៉ូលីស Muang បាននាំនាងទៅការិយាល័យ របស់រដ្ឋអាជ្ញានៅ Nonthaburi កាលពីថ្ងៃអង្គារសម្រាប់ការចោទប្រកាន់មួយថ្ងៃ បន្ទាប់ពីនាងបានសារភាពចំពោះ ការចោទប្រកាន់ពីបទផ្តល់សេចក្តីថ្លែងការណ៍ មិនពិតដល់ប៉ូលីស។ លោកស្រី Idsarin ក៏ជាមិត្តជិតស្និទ្ធរបស់ Nida មានរហស្សនាមថា Tangmo ។ នាងគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង៥នាក់ដែលជិះទូកលឿន នៅពេលនាង Nida បានធ្លាក់ចូលទៅក្នុងទន្លេចៅប្រាយ៉ាកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ នាងគឺជាមនុស្សតែម្នាក់គត់ បានទទួលស្គាល់ការចោទប្រកាន់ ដែលជំរុញដោយអ្នកស៊ើបអង្កេត។
មនុស្ស៤នាក់ផ្សេងទៀតប្រឈមមុខនឹងការចោទប្រកាន់ធ្ងន់ធ្ងរជាងនេះ ប៉ុន្តែទាំងអស់ បានបដិសេធការចោទប្រកាន់នេះ។ ពួកគេគឺ Wisapat “Sand” Manomairat, Nitas “Job” Kiratisoothisathorn, Tanupat “Por” Lerttaweewit និង Phaiboon “Robert” Trikanjananun ៕
ដោយ៖លី ភីលីព