សិល្បៈ និង កម្សាន្ត

អ្នកដឹកនាំរឿងល្បីៗ ត្រូវថ្កោលទោស ការបំពានផ្លូវភេទ ក្នុងការផលិតភាពយន្ត ជប៉ុន

តូក្យូ៖វិបត្តិ A#MeToo កំពុងផ្ទុះឡើងក្នុងឧស្សាហកម្មភាពយន្តជប៉ុន ចំណែកញត្តិចុះហត្ថលេខាដោយឈ្មោះកំពូលៗ រួមមាន Hirokazu Kore-eda ឈ្នះពានរង្វាន់ Cannes ‘Palme d’Or ‘ អ្នកឈ្នះរង្វាន់ Cannes Jury Prize Koji Fukada និងនាយក Under The Sky លោក Miwa Nishikawa សម្តែងការខឹងសម្បារចំពោះការរំលោភបំពានផ្លូវភេទ។

សេចក្តីថ្លែងការណ៍បាននិយាយថា ទង្វើទាំងនេះមិនអាចអត់ឱនឲ្យបានឡើយ ដោយអំពាវនាវឲ្យបញ្ឈប់សកម្មភាពបែបនេះ។ ការផ្ទុះនេះកើតឡើងបន្ទាប់ពីការចាក់បញ្ចាំង លើកដំបូងនៃខ្សែភាពយន្តចំនួន២ដឹកនាំដោយ Hideo Sakaki, Mitsugetsu និង Hazard Lamp ត្រូវបានលុបចោលភ្លាមៗ បន្ទាប់ពីទស្សនាវដ្ដីជប៉ុន Shukan Bunshun បានរាយការណ៍ពីការចោទប្រកាន់ពីអំពើហិង្សាផ្លូវភេទពីស្ត្រីជាច្រើន។

ក្រុមហ៊ុនផលិតរបស់លោកបាន បរិហារការរំលោភបំពានផ្លូវភេទ ហើយបានប្រកាសថា Sakaki បានចាកចេញ។ Sakaki បានសុំទោសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់អ្នកគាំទ្រ និងមិត្តរួមការងារសម្រាប់ការលុបចោលនេះ ខណៈលោកកត់សម្គាល់ពីភាពមិនត្រឹមត្រូវនៅក្នុង របាយការណ៍លោកមិនបានបញ្ជាក់។

តារាសម្តែង Houka Kinoshita បានផ្អាកអាជីពរបស់លោក បន្ទាប់ពីស្ត្រី២នាក់បានចោទប្រកាន់ លោកថា បានទាមទារការរួមភេទប្រឆាំងនឹងឆន្ទៈរបស់ពួកគេកាលពីមួយទសវត្សរ៍មុន។ រឿងភាគទូរទស្សន៍មួយ បានចាក់ផ្សាយកាលពីដើមសប្តាហ៍នេះ ជាមួយនឹងឈុតឆាករបស់លោកទាំងអស់ត្រូវបានកាត់។

លោក Kinoshita បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំមិនអាចបង្ហាញខ្លួន នៅចំពោះមុខអ្នក ហើយបន្តការងារកម្សាន្តរបស់ខ្ញុំ បន្ទាប់ពីអ្វីដែលខ្ញុំបានធ្វើ ហើយខ្ញុំនឹងឈប់សម្រាករយៈពេលមិនកំណត់។ ការចោទប្រកាន់ក៏ត្រូវបានធ្វើឡើង ចំពោះលោក Shion Sono ជាអ្នកដឹកនាំរឿងដែលទទួលបានកិត្តិយស នៅមហោស្រពភាពយន្តអន្តរជាតិ Berlin៕

Most Popular

To Top