សិល្បៈ និង កម្សាន្ត

តារាសម្ដែង Ahn Hyo Seop និង Park Ji Hyun បញ្ចប់ពាក្យចចាមអារ៉ាម មានទំនាក់ទំនងស្នេហានឹងគ្នា

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្ដែង Ahn Hyo Seop និងនាង Park Ji Hyun ត្រូវបានគេបញ្ចប់ពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងស្នេហា បន្ទាប់ពីពាក្យចចាមអារ៉ាមទំាងនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ពេញប្រភពអ្នកនិយមលេងតាមអ៊ីនធើណេត។

កាលពីថ្ងៃទី៥ ខែមេសា ការបង្ហោះអំពីគូស្នេហ៍ត្រូវបានចោទប្រកា ន់បានរីករាលដាលនៅលើគេហទំព័រសហគមន៍ អនឡាញ ហើយអ្នកនិយមលេងអ៊ីនធើណេត បានចែករម្លែកភស្តុតាងដោយសន្មត់ពី បណ្តាញសង្គមរបស់តារាសម្តែង។ អ្នកនិយមលេងអ៊ីនធើណេតនិយាយថា លោក Ahn Hyo Seop និងនងា Park Ji Hyun បានចំណាយពេលជាមួយគ្នាកាលពីដើមឆ្នាំ ខណៈពួកគេបានចែករម្លែករូបថត នៃឆ្នាំងដីស្រដៀងគ្នា។

នាង Park Ji Hyun ក៏ត្រូវបានគេនិយាយថា លោកបានបង្ហោះរូបថតខ្លួននាងក្នុងវ៉ែនតាជាមួយនឹងស្រមោលរបស់បុរសឆ្លុះកញ្ចក់។ មានការរំពឹងទុកថា លោក Ahn Hyo Seop និងនាង Park Ji Hyun កាន់តែមានភាពស្និទ្ធស្នាលជាងមុន បន្ទាប់ពីធ្វើការជាតារាបង្ហាញម៉ូតសម្រាប់ម៉ាកសម្លៀកបំពាក់ Edwinកាលខែកញ្ញា ឆ្នាំ ២0១៧ ដល់ខែមិថុនា ឆ្នាំ ២0១៨៕ដោយ៖លី ភីលីព

Most Popular

To Top