កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ពានរង្វាន់ GRAMMY 2022 ត្រូវបានធ្វើឡើងនៅថ្ងៃទី ៤ ខែមេសាបានអញ្ជើញចូលរួមដោយតារា ដែលមានភាពស្រស់ស្អាត រូបរាងសិចស៊ី និងសម្លៀកបំពាក់ទាន់ សម័យរបស់ពួកគេ ។
ម៉ូដសម្លៀកបំពាក់ និងម៉ូដរបស់តារាល្បីៗមួយចំនួន ទទួលបានជោគជ័យ ក្នុងការឆក់យកបេះដូងអ្នករាល់គ្នា ហើយទស្សនាវដ្តីម៉ូដ VOGUE បានបង្កើតបញ្ជី នៃការជ្រើសរើស របស់ពួកគេសម្រាប់តារាដែលស្លៀកពាក់ល្អបំផុត នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ ។ លោក Jungkook ត្រូវបានជ្រើសរើសជាតារា ម៉ូដស្លៀកពាក់ល្អបំផុត នៅលើកម្រាលព្រំក្រហម នៃកម្មវិធី Grammys 2022 ដោយ VOGUE ហើយអ្នកគាំទ្រមិនអាចយល់ ស្របបន្ថែមទៀតបានទេ ។
ស្លៀកឈុតពណ៌ខៀវ លោក Jungkook បានបង្ហាញខ្លួននៅលើ កម្រាលព្រំក្រហម Grammys។ បញ្ជីនេះក៏រួមបញ្ចូល Dua Lipa, Halsey, Doja Cat, Lady Gaga និងច្រើនទៀត។ VOGUE បានសរសេរថា សរសើររូបរាង Jungkook សម្រាប់Grammy ។ ប្រសិនបើខ្ញុំត្រូវជ្រើសរើសតែម្នាក់ ក្នុងចំណោមពួកគេ នោះ គឺជា Jungkook ជាមួយនឹងអាវធំ និងខោរឹបរាងរបស់លោក ទាំងអស់នៅក្នុងម្លប់ ដ៏ស្រស់ស្អាត នៃពណ៌ខៀវ Yale៕ដោយ៖លី ភីលីព