កូរ៉េ ៖ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី១៨ ខែឧសភា នេះថា តារាសម្តែងនាង Kim Sae Ron វ័យ២១ ឆ្នាំបច្ចុប្បន្នកំពុង ស្ថិតនៅក្រោមការស៊ើប អង្កេតសម្រាប់ការចោទប្រកាន់ ពីបទបើកបរ ក្រោមឥទ្ធិពល (DUI) ។
យោងតាមរបាយ ការណ៍ប៉ូលីស Gangnam បានទទួលការហៅទូរស័ព្ទជាង ៦ ដង នៅព្រឹកថ្ងៃទី ១៨ ខែឧសភាថា រថយន្តមួយកំពុង បើកបរមិនឈប់ឈរ នៅលើផ្លូវ ។ ភ្លាមៗបន្ទាប់ពីប៉ូលីស បានចុះទៅស៊ើបអង្កេត ការ ហៅទូរស័ព្ទ ពួកគេបានរកឃើញថា រថយន្តមួយគ្រឿង បានបើកបុករចនាសម្ព័ន្ធ ផ្លូវក្បែរផ្លូវបំបែក Hakdong នៃ Gangnam នៅម៉ោងប្រហែល ៨ ព្រឹក ហើយកំពុងព្យាយាម រត់គេចពីកន្លែងកើតហេតុ ។
ក្រោយពីឃាត់រថយន្តនេះ សមត្ថកិច្ចបានសួរនាំ អ្នកបើកបររថយន្តឈ្មោះនាង Kim Sae Ron ធ្វើតេស្តិ៍ខ្យល់ដង្ហើម ទោះជាយ៉ាងនេះក្តីនាង Kim Sae Ron ចង់ដឹកទៅមន្ទីរពេទ្យជំនួសវិញ ដើម្បីធ្វើតេស្តិ៍ឈាម ។ ប៉ូលិសកំពុងតែស៊ើប អង្កេតលម្អិតពីបទឧក្រិដ្ឋនេះ នៅឡើយ៕ដោយ៖លី ភីលីព