សិល្បៈ និង កម្សាន្ត

ភ្នាក់ងាររបស់តារាសម្តែង Kim Sae Ron ចេញការសុំទោសជាផ្លូវការ ចំពោះគ្រោះថ្នាក់ DUI ខណៈនាងចាកចេញ ពីតួសម្តែងរឿង ‘Trolley’ របស់ SBS

កូរ៉េ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ភ្នាក់ងាររបស់តារាសម្ដែង នាង Kim Sae Ron វ័យ២១ ឆ្នាំ Gold Medalist បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ក្នុងនាមតារាថា ប្រហែលមួយថ្ងៃ បន្ទាប់ពីព័ត៌មាននៃការចោទប្រកាន់ DUI របស់នាងត្រូវបានផ្សព្វផ្សាយ។

Gold Medalist បានឲ្យដឹងថា ជាដំបូង និងសំខាន់បំផុត យើងសូមអភ័យទោស ចំពោះការឆ្លើយតបយឺតយ៉ាវ ដោយសារវាត្រូវការពេលវេលាខ្លះ ដើម្បីបញ្ជាក់ព័ត៌មានលម្អិតពេញលេញ នៃឧប្បត្តិហេតុនេះ។

តាងនាមឲ្យសិល្បករភ្នាក់ងាររបស់យើង យើងសូមអភ័យទោស ដោយស្មោះចំពោះការធ្វើឲ្យមាន ការព្រួយបារម្ភ ជាមួយព័ត៌មានថ្មីៗ នៃគ្រោះថ្នាក់ DUI របស់នាង Kim Sae Ron ។ នាង Kim Sae Ron បច្ចុប្បន្នកំពុងគិតយ៉ាងខ្លាំង ចំពោះទង្វើរបស់នាង។
អ្នកស្រីក៏សូមការអភ័យទោស ចំពោះអ្នកដែលបានទទួលរងការខូចខាត និងមិនស្រួលដោយសារទង្វើរបស់នាង ក៏ដូចជាអ្នកបានខិតខំស្តារឡើងវិញ នូវឧបករណ៍ប្រើប្រាស់ សាធារណៈខូចខាត។ នាងសន្យាថានឹងធ្វើឲ្យអស់ ពីសមត្ថភាពដើម្បីជួយជួសជុល រាល់ការខូចខាត។

ជាមួយគ្នានេះ នាង Kim Sae Ron ត្រូវបានបញ្ជូនមកផ្ទះវិញ បន្ទាប់ពីបានបញ្ចប់ ការធ្វើតេស្តិ៍ឈាម កាលពីម្សិលមិញ ហើយគ្រោងនឹងចូលរួម ក្នុងការស៊ើបអង្កេតរបស់ប៉ូលីស ដោយយកចិត្តទុកដាក់ នៅពេលដែលលទ្ធផលតេស្តិ៍ចេញមក។
ទីភ្នាក់ងារក៏មានអារម្មណ៍ ទទួលខុសត្រូវយ៉ាងខ្លាំង ចំពោះឧបទ្ទវហេតុថ្មីៗនេះ ហើយយើងសូមអភ័យទោសជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប៉ះពាល់ ដោយព្រឹត្តិការណ៍នេះ។

យើងសន្យាថានឹងចូលរួម យ៉ាងសកម្មជាមួយសាធារណៈជន និងខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាពរបស់យើង ដើម្បីដោះស្រាយបញ្ហា ឲ្យបានទាន់ពេលវេលា។ យើងក៏នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការថែទាំសិល្បកររបស់យើង ដើម្បីកុំឲ្យព្រឹត្តិការណ៍បែបនេះ កើតឡើងទៀត។ជាថ្មីម្តងទៀត យើងសូមអភ័យទោសដោយស្មោះ ចំពោះការបង្កការព្រួយបារម្ភ៕ ដោយ៖លី ភីលីព

Most Popular

To Top