ភ្នំពេញ ៖ ក្រោយពេលតារាសម្ដែង និងជាពិធីការិនី សុខ សោម៉ាវត្តី ចែកផ្លូវជាមួយសង្សារក្មេងលោក លី វ៉េហេទ រយៈពេលជាង កន្លះឆ្នាំមកនេះ ឥឡូវនាងហាក់ទុកចិត្ត ទៅលើបុរសម្នាក់ទៀត លើសពីភាព ស្និតស្នាលធម្មតា ដូចជាពួកគេកៀកកើយគ្នា នៅលើឆ្នេខ្សាច់ជាមួយឈុតស៊ិចស៊ី យ៉ាងរ៉ូមែនទិកតែម្ដង ទើបធ្វើឱ្យអ្នកមេម៉ាយសាច់ខ្ចីរូបនេះ មានកំដៅបេះដូងសារជាថ្មីឡើងវិញ ។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ទស្សនិកជន អ្នកគាំទ្រ បានចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញបុរសខ្មែរ កាត់ចិនម្នាក់ ដែលគេស្គាល់ថា ជាម្ចាស់ក្រុមហ៊ុន សម្រាប់ថតគម្រោងអាពាហ៍ ពិពាហ៍ាបែបស៊ីវីល័យនោះ បានបង្ហាញថា សុខ សោម៉ាវត្តី ជាគូស្នេហ៍ របស់លោកនៅលើ Story ហ្វេសប៊ុក ដោយបុរសនោះបង្ហោះរូប កៀកកើយជាមួយវត្តី និង សរសរថា «With my love Sok Somavotey Love U bestie» ។ នៅលើហ្វេសបុក របស់បុរសនោះក៍មានរូប លោកស្និតស្នាល ជាមួយវត្តី ដូចជាគូស្នេហ៍ផងដែរ ទើបគ្រាន់តែរូបភាពនោះ ត្រូវបានបញ្ចេញ ភ្លាមមានអ្នកចាប់អារម្មណ៍ ដោយខ្លះថាពួកគេសមគ្នា និងខ្លះទៀត ក៏បានអបអរសាទរដល់ពួកគេផងដែរ ។

យ៉ាងណាក៏ដោយ សម្រាប់ អ្នកមេម៉ាយសាច់ខ្ចី សុខ សោម៉ាវត្តី ពុំដែលបានបង្ហាញ ដោយខ្លួនឯងឡើយ អំពីសកម្មភាពស្និទ្ធ របស់នាង ជាមួយបុរសរូបនោះ តាមរយៈបណ្ដាញ សង្គម ។ ហើយក៏មិនទាន់ដឹងច្បាស់ មួយ រយភាគរយដែរថា គេទាំងពីរនាក់មានទំនាក់ទំនង បែបណាជាមួយគ្នា ឬអាចគ្រាន់ តែជាការលេង សើចរបៀបមិត្តស្និទ្ធស្នាល តែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា អ្នក មេម៉ាយ ចាយ សម្ផស្សអ្នកនាង សុខ សោម៉ាវត្តី និង កីឡាករបាល់ទាត់ លី វ៉ាហេដ បានធ្វើឱ្យមហាជន មើលឃើញថា ចាប់ផ្ដើមស្រឡាញ់គ្នា កាលពីអំឡុងឆ្នាំ២០១៩- ២០២០ តាមរយៈការ ឧស្សាហ៍ផុសរូបភាពបណ្តើរគ្នា ស្និទ្ធស្នាលមិនឃ្លាតគ្នាទាំងនៅក្នុង និង ក្រៅប្រទេស ហើយថែមទាំង ទាក់ទាញ ចំណាប់អារម្មណ៍មហាជនខ្លាំងតែម្តង ក្រោយពីពួកគេទាំង២ បានឱកាសសម្តែង កុនជាមួយ គ្នារឿង «ខូចចិត្ត អាជីព» ឱ្យ ផលិតកម្មរ៉ុក ។

សុខ សោម៉ាវត្តី បានរៀបការជាមួយលោក ទូច ដាណារ៉ា ហៅពេជ្រ បច្ចុប្បន្នមានតំណែងជាស្នងការរងខេត្តរតនគិរី កាលពីឆ្នាំ២០១២ និងបានចែកផ្លូវគ្នាឆ្នាំ២០១៤ ដោយបន្សល់ចំណងដៃ កូនស្រីម្នាក់ឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ ៕

ដោយ៖ ម៉ានី
