ប្រាសាទខ្នារសែនកែវ ជាប្រាសាទដ៏ចំណាស់មួយកន្លែងដែលលាក់ ខ្លួននៅក្នុងព្រៃដែលស្ថិតនៅ ភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ៦០គីឡូពីទីរួមខេត្ត។

រចនាសម្ព័ន្ធប្រាសាទនេះ មានលក្ខណៈធំនឹកស្មានមិនដល់ និងមានក្បាច់រចនាគួរជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរ ប៉ុន្តែគួរឲ្យស្ដាយប្រាសាទខ្នារសែនកែវ បានរងការបាក់បែកយ៉ាងខ្លាំង និងមានមនុស្សខ្មែរតិចតួចណាស់ដែលបានស្គាល់លើកលែងតែប្រជាជនម្ចាស់ស្រុក និងអ្នកស្រាវជ្រាវប៉ុណ្ណោះដែលស្គាល់ច្បាស់។

តាមការសន្និដ្ឋានពីលោក លឿង សុវណ្ណ ជាមគ្គុទេស ប្រាសាទនេះទំនងជាស្ថិតនៅក្នុងរចនាបថបាពួន ដែលគិតចាប់ពី ពាក់កណ្ដាលទី ២ នៃគ.ស.វទី ១១ ដែលស្ថិតនៅក្នុងរជ្ជកាលព្រះបាទឧទយទិត្យវរ្ម័នទី២ និងព្រះបាទហ៌សវរ្ម័នទី៣។ ក្រៅពីក្បាច់រចនាផ្សេងៗរាប់មិនអស់ អ្វីគួរឲ្យចាប់អារម្មណ៍មួយទៀតគឺ ចម្លាក់នាគដែលរុំព័ទ្ធទៅដោយឬសឈើ បង្ហាញពីភាពឥតខ្ចោះនៃទំនាក់ទំនងរវាងប្រាសាទ (ស្នាដៃមនុស្ស) និងធម្មជាតិ៕

ប្រភព ៖ sabay
