សិល្បៈ និង កម្សាន្ត

ទីបំផុតស្រីស្អាត អៀ ម៉េងលិ សម្រេចចិត្តបោះជំហ៊ាន លើវិថីបរវកញ្ញា តបតាមសំណើរអ្នកគាំទ្រ

ភ្នំពេញ៖ ទស្សនិកជន ជាច្រើនច្បាស់ជាស្គាល់ និងដឹងហើយថា តារាសម្ដែង និងម៉ូឌែល អៀ ម៉េងលិ ហៅស្រី លិ ត្រូវបានអ្នកនៅក្រៅ និងក្នុងសង្គមសិល្បៈ ទទួលស្គាល់ថា ជាតារាស្រីសិចស៊ី និយមពាក់អាវ បញ្ចេញគល់សុដន់ ដ៏ស្រស់ស្អាត ធំទ្រលុក ទាំងគូរបស់នាង ។

ស្រី លិ មួយរយៈចុងក្រោយនេះ ឃើញថាសម្រស់របស់នាងកាន់តែស្រស់ស្អាតជាងមុន ជាពិសេសនាងអាចរក្សាបាន នូវរាងស្រឡូនស្អាត គួបផ្សំជាមួយសម្រស់ដើមទ្រូង អំណោយផលពីធម្មជាតិទៀតនោះ ទើបនាងត្រូវបានគាំទ្រ ពីសំណាក់មិត្តភក្ដិ និងទស្សនិកជនគាំទ្រឱ្យចូលប្រឡូក ក្នុងវិស័យបរវកញ្ញា ។ 

ជាមួយគ្នានេះ ដោយសារតែសេចក្ដីស្រឡាញ់ផង ទីបំផុតកញ្ញា ស្រី លិ បានសម្រេចចិត្ត បោះជំហ៊ានចូលប្រឡងក្នុងកម្មវិធី Miss Grand Cambodia 2022 ហើយនាងក៏ប្ដេជាចិត្តថា នឹងខំប្រឹងឱ្យអស់ពីសមត្ថភាព មិនឱ្យអ្នកគាំទ្រនាងខកបំណងឡើយ ។ 

តាមរយៈសារខ្លីរបស់ ស្រី លិ បានឱ្យឃើញយ៉ាងដូច្នេះថា «អរគុណអុំពូមីង និង បងប្អូនទាំងអស់គ្នាយ៉ាងក្រៃលែង ពេលដែលខ្ញុំបានអានខមមិន បងៗហើយ ក្នុងអារម្មណ៍នាងខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានឃើញបងៗទាំងអស់គ្នា ស្រលាញ់និងចូលចិត្តរូបនាងខ្ញុំ ចង់ប្រាប់បងប្អូនទាំងអស់គ្នាថា បើខ្ញុំបានជាប់ចូល30នាក់ នាងខ្ញុំ ខំប្រឹងប្រែងអោយអស់ពីសមត្ថភាព មិនថា ទទួលបានលទ្ធផលបែបណា ក៏អស់ចិត្ត» ។

សូមបញ្ជាក់ថា កញ្ញា អៀ ម៉េងលិ បានលេចមុខក្នុងសង្គមសិល្បៈ នាកំលុងឆ្នាំ ២០១៥ តាមរយៈឈ្មោះក្រៅថា “អូនម៉ី”  ហើយកាលនោះក្រៅតែពីរូបសម្រស់  អ្វីដែលធ្វើឱ្យមហាជន ចាប់អារម្មណ៍ខ្លាំងនោះ គឺដើមទ្រូងរបស់នាងតែម្ដង ។ តាំងពីដើមមក ស្រីលិ បានប្រកាសថា នាងហ៊ានទទួលថតសិចស៊ី ជានិច្ច ព្រោះតែជាការស្រឡាញ់របស់នាង ។ ប៉ុន្តែយ៉ាងណាក៏ដោយ ភាពសិចស៊ីរបស់នាង ក៏មិនបានជ្រុលពេកដែរ ពោលគឺបែបផែន ជាសិល្បៈប៉ុណ្ណោះ ៕ ដោយ៖ ម៉ានី

Most Popular

To Top