ដោយមើលឃើញពីបញ្ហានិងកង្វះខាតមួយចំនួនលោកស្រី ប៊ុន សុវ៉ាត់ឌី នាយកប្រតិបត្តិ ក្រុមហ៊ុន BIC markets បានរៀបចំ គម្រោងចែករំលែកក្ដីស្រលាញ់ដល់កុមារកំព្រាសរុប ១១៧នាក់ នៅមណ្ឌលមែកឈើ ដែលកំពុងជួបការលំបាក ស្ថិតនៅក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ចម្ងាយប្រមាណ20km ពីរាជធានីភ្នំពេញ។
ក្នុងឱកាសអញ្ជើញមានមតិសំណេះសំណាលជាមួយក្មេងៗ លោកស្រី ប៊ុន សុវ៉ាត់ឌី បានបង្ហាញពីសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ ក្ដីសង្ឃឹម និងធ្វើជាកូនល្អ ដល់កុមារកំព្រានៅមណ្ឌលមែកឈើផងដែរ។
លោក ផន ផល្លា ប្រធានអង្គការនិយាយពីប្រវត្តិអង្គការថា «មណ្ឌលមែកឈើ» មានក្មេងកំព្រាសរុប ១១៧នាក់។ មណ្ឌលមែកឈើ បានជួយសង្រ្គោះក្មេងកំព្រា ក្មេងអនាថា ក្មេងពិការ ក្មេងត្រូវបានគេរំលោភបំពាន ព្រមទាំងក្មេងរងគ្រោះផ្សេងៗទៀត ដើម្បីផ្តល់នូវទីកន្លែងសុវត្ថិ-ភាព ការថែទាំ ទំនុកបម្រុងម្ហូបអាហារព្រមទាំងបញ្ជូនឲ្យទៅសិក្សាជាដើម។
នាឱកាសនោះលោកស្រី ប៊ុន សុវ៉ាត់ឌី បានប្រគល់អំណោយមួយចំនួនផងដែរ ព្រមទាំងលេងកម្សាន្តសប្បាយៗ ជាមួយក្មេងៗ និទានរឿង បង្រៀនពីអនាម័យ ពិសេសការលាងដៃ និងញ៉ាំអាហារជុំគ្នាផងដែរ។
“គម្រោង ចែករំលែក ក្ដីស្រលាញ់ ដល់កុមារ” នេះ រៀបចំដោយក្រុមហ៊ុន BIC Markets មានសប្បុរសជន ដែលបានចូលរួមមានជាង ៣០នាក់ និងមាន sponsors ចូលរួមជាច្រើនក្រុមហ៊ុន ដូចជា BIC Bank, Global Liquidity Exchange, J7 Partners Law Firm, JFT Jet, Field of Dreams, Hout Chea Group, ហាងជ្រូកខ្វៃ ទាខ្វៃ សុខវ៉ា 36, Oukten Law Office, និង Natural Beauty Lounge៕