សិល្បៈ និង កម្សាន្ត

តារាសម្ដែង Suh Jung Hee បដិសេបអ្នកប្រើ YouTube ផ្សព្វផ្សាយ ពាក្យចចាមអារ៉ាមថានាង ស្លាប់

សេអ៊ូល៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្ដែងដ៏ល្បីល្បាញកូរ៉េខាងត្បូងនាង Suh Jung Hee បានបដិសេធទាំងស្រុង ចំពោះការចេញផ្សព្វផ្សាយពីអ្នកប្រើ YouTube នូវពាក្យចចាមអារ៉ាមថា នាងបានស្លាប់នេះ ជាបណ្តាញព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះ។

នៅថ្ងៃទី ២៧ ខែមិថុនា តារាសម្តែង Suh Jung Hee បានលុបចោលពាក្យចចាមអារ៉ាម ដែលមិនមានមូលដ្ឋានថា នាងបានស្លាប់ដោយសារជំងឺមហារីកនៅក្នុងមន្ទីរពេទ្យជាមួយនឹង ការថតអេក្រង់នៃវីដេអូYouTubeនោះ នាងបានសរសេរថា បណ្តាញព័ត៌មានក្លែងក្លាយ នេះជាការពិត YouTuber កំពុងលក់ខ្ញុំដែលជាអ្នកជំងឺមហារីក ដើម្បីចុចបាត ហើយថែមទាំងបង្កើតរូបភាព ពិធីបុណ្យសពរបស់ខ្ញុំដោយនិយាយថា ខ្ញុំបានស្លាប់ជាផ្លូវការនៅក្នុងមន្ទីរពេទ្យ។ 

ខ្ញុំនឹងទទួលការព្យាបាល ដោយគីមីលើកទី៤ កាលថ្ងៃទី២៩ កន្លងទៅ ហើយខ្ញុំជាជនរងគ្រោះនៃប្រភេទ YouTubers ទាំងនេះ។ មិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្ញុំកំពុងទូរស័ព្ទមកខ្ញុំ។ តើខ្ញុំគួរធ្វើដូចម្តេច? ថ្មីៗនេះ Suh Jung Hee ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកសុដន់ ហើយនាងបានទទួលការវះកាត់ កាលពីខែមេសាកន្លងទៅនេះ។ នាងធ្លាប់ប្រាប់អ្នកគាំទ្រថា នាងទិញសក់សក់ក្រោយកោរសក់ ដោយសារការព្យាបាលដោយគីមី៕

Most Popular

To Top