សិល្បៈ និង កម្សាន្ត

លោក V របស់ BTS និងនាង Lisa សមាជិក BLACKPINK បង្ហាញរូបថតយន្តហោះឯកជន ដែលពួកគេជិះទៅប៉ារីស

សេអ៊ូល ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ២៤ ខែមិថុនា លោក Park Bo Gum, V របស់ BTS និងនាង Lisa សមាជិក BLACKPINK បានចាកចេញពីប្រទេសកូរ៉េខាងត្បូង ក្នុងយន្តហោះឯកជន ដើម្បីចូលរួមកម្មវិធី Celine Men’s Summer 2023 Fashion Show នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

យោងតាមរាយការណ៍មួយថា តារាទាំង៣នឹងធ្វើដំណើររួមគ្នា ទៅកាន់ទីក្រុងប៉ារីស ដោយយន្តហោះឯកជន ចំណែក លោក V និង នាង Lisa ទាំង២បានអាប់ដេតគណនី បណ្តាញសង្គមរបស់ពួកគេជាមួយ នឹងរូបថតយន្តហោះឯកជន ដែលពួកគេជិះ ទៅកាន់ទីក្រុងប៉ារីស ។ ខណៈពេលលោក V បង្ហោះរូបថត តាមរយៈបណ្តាញសង្គមយក្ស Instagram របស់លោក រីឯនាង Lisa បានបង្ហោះរូបថតនេះ ជាការបង្ហោះធម្មតា។ តារាទាំង២ បង្ហាញពីភាពស្រស់ស្អាត និងម៉ូដអាកាសយានដ្ឋាន ដ៏ស្រស់ស្អាត ខណៈពួកគេចេញទៅ ដើរម៉ូដជាមួយគ្នា ។

ទន្ទឹមនឹងនេះលោក V របស់ BTS កំពុងតែទទួលបានការចាប់អារម្មណ៍ ព្រោះថានេះនឹងក្លាយជាសកម្មភាពទោល ផ្លូវការដំបូងរបស់លោក បន្ទាប់ពីការប្រកាសពីការផ្អាកក្រុម ។ លើសពីនេះ មនុស្សជាច្រើនកំពុង ទន្ទឹងរង់ចាំឃើញចំណងមិត្តភាព របស់លោកជាមួយតារាសម្តែង Park Bo Gum កំពុងចូលរួមក្នុងព្រឹត្តិការណ៍ នេះជាមួយសមាជិក BTS ។

នាង Lisa សមាជិកក្រុម BLACKPINK នឹងចូលរួម ក្នុងព្រឹត្តិការណ៍ Celine ក្នុងនាមជាឯកអគ្គរដ្ឋទូត សកលរបស់ម៉ាក យីហោប្រណីត។ នាងទទួលបានប្រជាប្រិយភាព យ៉ាងសម្បើម ក្នុងនាមជា សមាជិកក្រុម BLACKPINK និងទទួលបានការទទួលស្គាល់ ជាសកលថាជាអ្នកសិល្បៈទោលផងដែរ ៕

Most Popular

To Top