ដំណឹងដ៏សែនរន្ធត់ និងសោកស្ដាយក្នុងរង្វង់សិល្បថៃ ដោយថ្មីៗនេះព័ត៌មានក្រៅបានឱ្យដឹងថាអតីត តារាកំប្លែងជើងចាស់ គឺលោក Pongneang បានទទួលមរណៈភាពើយ បន្ទាប់ពីក្រុមគ្រួសារបានបញ្ជូនសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ ។

Pongneang តារាកំប្លែងថៃ ដែលធ្លាប់តែផ្ដល់ទស្សនីយភាព សើចសប្បាយរីករាយ សម្រាប់អ្នកគាំទ្ររយៈ ពេលច្រើនឆ្នាំមកនេះ ប៉ុន្តែវត្តមាន របស់តារាកំប្លែងរូបនេះ លែងមកបម្រើអារម្មណ៍ របស់ប្រិយមិត្តបន្ត ទៀតហើយ ក្រោយស្ពាយជំងឺតម្រងនោម និងបានទទួលមរណៈភាពថ្មីៗនេះ ។

ដោយឡែកមុនពេល លាចាកលោក ក្រុមគ្រួសារ Pongneang បានព្យាយាមព្យាបាល និងអំឡុងពេល ធ្វើទុក្ខខ្លាំង សាច់ញ្ញាតិ ក៏បានបញ្ជូនលោកទៅសង្គ្រោះ បន្ទាន់ នៅមន្ទីរពេទ្យផងដែរ ជាអកុសលពេលនេះ លោកបានទទួលមរណៈភាព បាត់ទៅហើយ៕
