អាមេរិក ៖ តារាចម្រៀងប៉ុប Shakira ត្រូវបានព្រះរាជអាជ្ញាព្រមានថា នាងអាចនឹងជាប់ពន្ធនាគារ រហូតដល់ ៨ ឆ្នាំ ប្រសិនបើនាងត្រូវបានរកឃើញថា មានកំហុស ក្នុងការលួចបន្លំពន្ធចំនួន ១២ លានផោន ខណៈព្រះរាជអាជ្ញាទាមទារ ឲ្យមានការកាត់ទោស យ៉ាងតឹងរ៉ឹង បន្ទាប់ពីតារាចម្រៀង បដិសេធកិច្ចព្រមព្រៀងក្រៅ តុលាការហើយបដិសេធការ ប្រព្រឹត្តខុសនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
រដ្ឋអាជ្ញាអេស្ប៉ាញ ក៏កំពុងទាមទារការផាកពិន័យចំនួន ១៩ លានផោន សម្រាប់តារាចម្រៀងវ័យ ៤៥ ឆ្នាំរូបនេះ ដែលត្រូវបានចោទ ប្រកាន់ចំនួន ៦ ករណីពីបទឆបោករដ្ឋរវាងឆ្នាំ ២០១២ និង ២០១៤ ។
វាកើតឡើងបន្ទាប់ពីម្តាយ កូន២នាក់កើតនៅប្រទេសកូឡុំប៊ី បានច្រានចោលការដោះស្រាយ ក្រៅតុលាការ ដែលនឹងពាក់ព័ន្ធនឹងនាង សារភាពកំហុស ។
នាងបានសងប្រាក់ ដែលនាងបានចោទថា ជំពាក់រតនាគាររួចហើយ រួមជាមួយការប្រាក់ ដែលគេជឿថាមានចំនួនសរុប ៣ លានផោន ។ ការចោទប្រកាន់នេះ មាននៅក្នុងដីកា បញ្ជូនដោយព្រះរាជអាជ្ញា ទៅកាន់តុលាការស៊ើបអង្កេត នៅជិតទីក្រុងបាសេឡូណា ហើយបានប្រកាសជាសាធារណៈជាលើកដំបូង នៅថ្ងៃនេះ ។
នាង Shakira ឈ្មោះពេញ Shakira Isabel Mebarak Ripoll ត្រូវបានចោទប្រកាន់ថា ធ្វើពុតជាអ្នករស់ នៅក្រៅប្រទេស និងប្រើប្រាស់រចនាសម្ព័ន្ធសាជីវកម្ម នៅសមុទ្រដ៏ស្មុគស្មាញ ដើម្បីគេចពីពន្ធ ៕ដោយ៖លី ភីលីព