សិល្បៈ និង កម្សាន្ត

ស៊ីន យូប៊ីន ក្តោបឱកាសក្លាយ ជាគណៈកម្មការកម្មវិធី Miss Grand Cambodia 2022

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងសម្រស់ Miss Grand Cambodia 2022 កំពុងដំណើរ ការស្វែងរកម្ចាស់មកុដឆ្នាំ ខណៈក្នុងឆ្នាំនេះ ខុសពីឆ្នាំមុនដោយកម្មវិធីបានបង្ហាញ បេក្ខនារី ផ្លូវការរហូតដល់ ៣៥រូប មកប្រកួតប្រជែងគ្នា ហើយសុទ្ធសឹងតែមាន សម្រស់ស្រស់ស្អាតម្យ៉ាងម្នាក់។

ទន្ទឹមនឹងបង្ហាញមុខបេក្ខនារីផ្លូវការទាំង៣៥រូប ក្នុងនោះ តារាសម្តែងដ៏មាន ប្រជាប្រិយភាព កញ្ញា ស៊ីន យូប៊ីន ក៏បានឱ្យដឹងថា នាងក៏ជាគណៈកម្មការ មួយរូបសម្រាប់កម្មវិធី Miss Grand Cambodia 2022 ផងដែរ ជាមួយអារម្មណ៍សប្បាយចិត្តដែលម្ចាស់កម្មវិធីបានផ្តល់ឱកាសដល់រូបនាង។ 

គួរបញ្ជាក់ផងដែរថា ស៊ីន យូប៊ីន គឺជាតារាសម្តែងល្បីឈ្មោះមួយរូប ហើយនាងក៏មានឱកាសសម្តែងរឿងឱ្យផលិតករថៃ និងមានកម្មវិធីនៅថៃជាញឹកញាប់។ នាង បានចាប់ផ្ដើមប្រឡូកក្នុងអាជីពជាតារាសម្ដែង ក្រោយពីបានប្រឡងជាប់កញ្ញាឯក ជ័យលាភីលេខ១ នៅក្នុងកម្មវិធីមួយ កាលពីឆ្នាំ ២០១៤ ។ ដោយសារតែរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ បូករួមទាំងមានទេពកោសល្យខ្ពស់ទៀតនោះ  នាងក៏ត្រូវបានផលិតករក្នុងស្រុកហៅថតនៅក្នុងរឿងភាគ និងដុំជាច្រើនរឿងក្រោមតំណែងជាតួឯក ។ ហើយកាន់តែពិសេសនាងក៏ត្រូវបានផលិតករ ថៃ ជ្រើសរើស  គ្រងតំណែងជាតួឯក នៅក្នុងរឿងដុំថៃដំបូងមានចំណងជើងថា  « «The Protect» ដែលចូលរួមសម្តែងដោយ តារាកំប្លែងថៃជើងចាស់ល្បីឈ្មោះគឺ  លោក  Mum Jokmok ផងដែរ ៕ 

ដោយ៖ ម៉ានី

Most Popular

To Top