សិល្បៈ និង កម្សាន្ត

បន្ទាប់ពី Top of The Lady ហើយ តើ ទេព បូព្រឹក្សនឹងត្រៀមអ្វីថ្មីទៀត?

កាលពី ខែ វិច្ចិការ ឆ្នាំ ២០២១ ទេព បូព្រឹក្ស​ បានចេញវីដេអូចម្រៀងមួយគឺ Top of the lady ​​ ដែលទទួលបានការកោតសរសើរជាច្រើនទូទាំងប្រទេសកម្ពុជា និង បណ្តារប្រទេសជិតខាងផងដែរ។ 

មានអ្នកគាំទ្រជាច្រើនរបស់បូព្រឹក្សនៅលើបណ្តាញសង្គម Facebookនៅតែទន្ទឹងរង់ចាំស្នាដៃបន្ទាប់របស់នាងផងដែរ ដោយការចូលទៅ Comment សួរផ្ទាល់នៅលើ Facebook របស់បូព្រឹក្ស។ 

ថ្មីៗនេះបូព្រឹក្សបានប្រកាសនៅក្នុងបណ្តាញសង្គម Facebook របស់នាងផ្ទាល់ថា នាងនឹងធ្វើការចេញបទចម្រៀងថ្មីមួយទៀត មុននឹងការចេញ Album លើកទី ១ របស់នាងក្នុងពេលឆាប់ៗនេះ។

តាមការសាកសួរទៅ បូព្រឹក្សផ្ទាល់ បទចម្រៀង និង វីដេអូចម្រៀងថ្មីមួយដែលនាងនឹងចេញក្នុងពេលឆាប់ៗនេះ គឺរស់ជាតិ និង អារម្មណ៍ប្លែកខុសគ្នាឆ្ងាយពី Top of the lady បែប 360 ដឺក្រេតែម្តង បូករួមទាំងបច្ចេកទេសនៃការថត និង ការតុបតែង set ដើម្បីថត MV នេះគឺមានបែបថ្មី និង មិនដែលមានពីមុនមកនៅប្រទេសកម្ពុជា។ 

ហើយមុននឹងការចេញ Album ថ្មីនេះបូព្រឹក្សបានអញ្ចើញអ្នកគាំទ្ររបស់នាងអោយចូលរួមក្នុងកម្មវិធី TBP Fan Party និង ការប្រគំតន្រ្តីលើកទី ១ របស់នាងផងដែរ។ 

Most Popular

To Top