ពិភពលោកបានបង្កើតឡើង នូវភាវរស់រាប់មិនអស់មកទល់សព្វថ្ងៃនៅ ក្នុងនោះដើមឈើរាប់ពាន់លានប្រភេទ ក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីជាអាហារ ក៏ដូចជាអាស្រ័យផលជាច្រើន យ៉ាងដល់មនុស្សសត្វគ្រប់រូបភាព ។
យ៉ាងណាមិញ តើប្រិយមិត្តដឹងទេថា ក្នុងដើមឈើរាប់ពាន់លានប្រភេទនោះ តើដើមឈើ១ណាដែលមានទំហំធំ ជាងគេបំផុត នៅលើពិភពលោកនាពេលបច្ចុប្បន្ន ហើយវាស្ថិតនៅប្រទេសណាដែរ។

ដើមឈើដែលត្រូវបានគេចាត់ទុកថា ធំជាងគេបំផុត លើលោកស្ថិតនៅក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមរិក ក្នុងឧទ្យានជាតិ១ដែលមានឈ្មោះថា Sequoia ។ ដើមឈើនេះមានឈ្មោះថា General Sherman ជាប្រភេទពូជដើមឈើ Giant Sequoia ដែលវាមាអង្កត់ផ្ចិត៩ម៉ែត្រនិង មានកម្ពស់រហូតទៅដល់៨៤ម៉ែត្រឯណោះ ហើយពិសេសដើមឈើប្រភេទនេះអាច រស់បានចាប់ពីអាយុលើសពី៣,៥០០ឆ្នាំផងដែរ៕ Source: Sabay






