សិល្បៈ និង កម្សាន្ត

តារាចម្រៀង Luhan អតីតសមាជិកក្រុម EXO ប្រទះឃើញស្រវឹង នៅលើដងផ្លូវម្តងទៀត

សេអ៊ូល ៖ យោងតាមរបាយការណ៍ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះសកម្មភាពស្រវឹង ជាសាធារណៈរបស់លោក Luhan បានក្លាយជាប្រធានបទក្តៅ នៅលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយចិន បានចោទប្រកាន់ថា លោក Luhan ដើរទាំងស្រវឹង នៅលើដងផ្លូវម្តងទៀត បន្ទាប់ពីជប់លៀង ផឹកស៊ីជាមួយមិត្តភក្តិ កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop ។

របាយការណ៍ បានបន្តថា លោក Luhan ស្រវឹងរហូតដល់កម្រិត ដែលលោកមិនអាចគ្រប់ គ្រងខ្លួនឯងបាន ហើយជំពប់ជើងដួល ទៅលើអ្នកស្គាល់ របស់លោក ។ នេះមិនមែនជាលើកទីមួយទេ ដែលលោកត្រូវបានគេ ចាប់បានស្រវឹងនៅទីសាធារណៈ ហើយកាលពីខែមេសាកន្លងទៅនេះ គេឃើញលោកដើរទាំងស្រវឹងនៅតាមផ្លូវ បន្ទាប់ពីផឹកជាមួយមិត្តស្រី តារាសម្ដែង Guan Xiao Tong និងមិត្តភ័ក្ដិ ។

លោកបាននិយាយថា ស្រវឹងខ្លាំង មិត្តស្រីរបស់លោកបានជួយលោក ។ ព័ត៌មានផ្សេងទៀត មិត្តស្រីរបស់ Luhan នាង Guan Xiao Tong ថ្មីៗនេះត្រូវបានគេរាយការណ៍ថា កំពុងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ ដោយសារតែការគេចពន្ធ៕ដោយ៖លី ភីលីព

Most Popular

To Top