ភ្នំពេញ៖ រយៈពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេកប៊ុក និង TikTok របស់អ្នកមេម៉ាយសាច់សខ្ចី ដើមទ្រូងទ្រលុកទ្រលុន សេង សុខឃីម ដែលត្រូវជាសង្សារតារាចម្រៀង នាយ ចឺម បានបង្ហោះ សារប្លែកៗជារឿយៗ ដូចជាមនុស្ស កំពុងបែកបាក់ស្នេហា ធ្វើឱ្យមហាជនលើកឡើងថា អ្នកទាំងពីរប្រហែលបែកគ្នាហើយ។

មន្ទិលសង្ស័យពីមហាជន ដែលគិតថាតារាចម្រៀងចឺម បែកគ្នាពីសង្សារនោះ បន្ទាប់ពីអ្នកនាង សេង សុខឃីម បង្ហោះសារជារឿយៗ នៅលើហ្វេកប៊ុកថា «អ្នកសូប្រាយតែរឿងខូចចិត្ត អ្នកកុហកឡើងធ្លាប់ ជាទម្លាប់ ខ្ញុំតែងចាប់បាន ចប់គ្នាតាមសម្រួល ជាជម្រើសល្អបំផុត ទៅរកមនុស្សស្រីណាដែលស្អាត ស្តាប់អ្នកជាងខ្ញុំទៅ តែអ្នកមិនអាចរកបានមនុស្សស្រី ដែលស្រលាញ់អ្នកជាងខ្ញុំ គិតពីអ្នកមិនដែលចង់បានអ្វីពីអ្នកគ្មានទេ», «អូនស្រលាញ់ជាមួយបង តែបើបងតាមគ្រួសារយើង មានតែបែកគ្នា», «កុំខឹងខ្ញុំបើខ្ញុំចាកចេញ តែគួរបន្ទោសខ្លួនឯង ដែលបណ្តោយឱ្យបាត់បង់មនុស្សស្រី ដែលស្រលាញ់ស្មោះត្រង់ និងអ្នកបំផុត»។

ទោះជាមានការបង្ហោះសារបែបនេះក្តី ងាកទៅកាន់នាយ ចឹម វិញ ហាក់មិនបានឆ្លើយតប ឬក៏បង្ហោះសារតបតជាមួយគូស្នេហ៍ឡើយ ដោយបានបង្ហោះរូបភាពសិទ្ធស្នាល ជាមួយតារាចម្រៀងថ្មីជ្រកទ្រនំ ជាមួយគ្នាវិញធ្វើព្រងើយ។

យ៉ាងណាមិញ បន្ទាប់ពីស្នេហាបែកបាក់សុះសាយខ្លាំងពេក នាយ ចឺម បានចេញមុខបញ្ជាក់ប្រាប់មហាជនថា លោកនិងគូស្នេហ៍សេង សុខឃីម មិនបានបែកគ្នានោះទេ គ្រប់យ៉ាងគ្រាន់តែជាយល់ច្រលំតែប៉ុណ្ណោះ បន្ទាប់ពីលោកប្រើពាក្យសម្តី លេងសើចដាក់ សេង សុខឃីម ធ្វើឱ្យនាងយល់ច្រលំតែប៉ុណ្ណោះ រូបលោក និងគូស្នេហ៍មិនបានបែកគ្នា ដូចមហាជនគិតឡើយ៕ ដោយ៖ ម៉ានី





