ភ្នំពេញ៖ តារាចម្រៀង សុខ ពិសី កម្រនឹងបង្ហាញអារម្មណ៍ប្លែកៗ នៅលើ ហ្វេសប៊ុក ឱ្យអ្នកគាំទ្របានឃើញណាស់ សូម្បីតែគ្រប់គ្នាដឹងថា នាងកំពុងមានទំនាក់ទំនងស្នេហា ជាមួយកូនថៅកែផលិតកម្ម សាន់ដេ គឺលោក ឡាយ សុខចំរើន ក្តី ។

ដោយឡែកថ្មីៗនេះស្រាប់តែ សុខ ពិសី បង្ហាញអារម្មណ៍ប្លែកៗ នៅលើ ហ្វេសប៊ុក រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើន គិតថា នាងពិតជាចង់រៀបការឆាប់ៗ ពិតមែន។
ស្របពេលជាមួយនិងជីវិតស្នេហាកំពុងតែរីកស្គុះស្គាយ ស្រាប់តែថ្មីៗនេះ សុខ ពិសី បានបង្ហើរអារម្មណ៍ប្លែកនៅលើ ហ្វេសប៊ុក របស់ខ្លួនថា « មុនស្សប្រុសខ្លះ ដេញយើងឱ្យទៅរកអ្នកស្មោះ ចុះគេម៉េចមិនធ្វើជាមនុស្សស្មោះឱ្យយើងមានសំណាងដែលបានជួបគេ » ។

សាររបស់ សុខ ពិសី ខាងលើ បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍និងឆ្ងល់ថា តើតារាស្រីរូបនេះមានបញ្ហាអ្វី បានជាបង្ហាញអារម្មណ៍ប្លែកៗបែបនេះ ទាំងកន្លងមកនាងកម្រ នឹងបញ្ចេញអារម្មណ៍ ឱ្យគេដឹងលឺណាស់ ។ សុខ ពិសី មិនបានឆ្លើយតប ទៅកាន់អ្នកគាំទ្រខ្លួននោះទេ ។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនបានផ្ញើសារឱ្យ សុខ ពិសី សម្រេចបំណងប្រាថ្នាក្នុងពេលឆាប់ៗ ហើយពួកគេចង់ឃើញ សុខ ពិសី ក្នុងឈុតរៀបការ ៕

ដោយ៖ ម៉ានី
