សិល្បៈ និង កម្សាន្ត

អ្នកនិយមលេង អ៊ីនធើណេត សង្ស័យរូបថត លោក V របស់ BTS ដេកជាមួយឆ្មា នៅលើគ្រែរបស់ Jennie

សេអ៊ូល ៖ យោងតាមអ្នកនិយមលេង អ៊ីនធើណេត បានប្រាប់ឲ្យដឹងថា រូបថតរបស់លោក V សមាជិកក្រុមតារាចម្រៀង BTS ដែលកំពុងដេក ឱបឆ្មាពណ៌ស និងពណ៌ប្រផេះ ត្រូវបានថតនៅលើគ្រែ របស់នាង Jennie សមាជិកក្រុម BLACKPINK បើយោងតាមចេញ ផ្សាយផ្លូវការ របស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop ។

អ្នកនិយមលេងអ៊ីនធើណេត បានចង្អុលបង្ហាញថា ការរចនាក្បាលគ្រែ នៅខាងក្រោយលោក V គឺដូចគ្នាទៅនឹងគ្រែរបស់នាង Jennie ហើយខ្នើយដែលមើលឃើញ នៅខាងឆ្វេង និងខាងស្តាំរបស់លោក V ក៏ស្រដៀងទៅនឹង គ្រែរបស់នាង Jennie ដែរ។ ទីបំផុត អ្នកនិយមលេងអ៊ីនធើណេត ជឿថា ឆ្មាញីលោក V គឺជាឆ្មា ដែលចិញ្ចឹមដោយម្តាយរបស់ Jennie ។

ការឆ្លើយតប អ្នកខ្លះបានបញ្ចេញមតិថា ខ្ញុំមិនដឹងអ្វីនៅត្រង់ចំណុចនេះ ខ្ញុំមិនចង់ដឹងព័ត៌មានលម្អិត ជាក់លាក់អំពីទំនាក់ទំនង របស់ពួកគេនោះទេ ប៉ុន្តែរូបថតមិនអាចបញ្ឈប់បាន TT។ នេះហួសពីចំណុចគួរឲ្យអស់សំណើចហើយ ហេតុអ្វីភ្នាក់ងារ របស់គេមិនចាត់វិធានការ?? ។

សត្វឆ្មានេះមើលទៅស្រួលណាស់ ជាមួយលោក V តើគេណាត់គ្នាយូរប៉ុណ្ណា? ។ គ្រាន់តែ ម៉េចមិនព្រមទទួល ស្គាល់តាំងពីដើមមក អញ្ចឹងអ្វីៗនឹងលែងមាន សមាមាត្រ បែបនេះ” ត្រង់ចំណុចនេះ គ្រាន់តែប្រាប់អ្នកគាំទ្រ ឲ្យដឹងការពិត គឺជាទង្វើគួរសមដែលម្ចាស់ ផលិតកម្មទាំង២អាចធ្វើបាន ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំ ដែលខ្ញុំបានចំណាយលើ BTS ខ្ញុំមិនដែលគិតថា ខ្ញុំនឹងឃើញរូបភាព idol របស់ខ្ញុំនៅលើគ្រែ របស់មិត្តស្រី របស់លោកនោះទេ៕

Most Popular

To Top