អាមេរិក ៖ ចៅក្រមសហព័ន្ធបាននិយាយ កាលពីថ្ងៃពុធថា តារាចម្រៀង RKelly ជាអ្នកចម្រៀង R&B ពហុផ្លាទីន ត្រូវបានកាត់ទោស ២ករណី ពីបទឧក្រិដ្ឋកម្មផ្លូវភេទ នៅឆ្នាំនេះនឹងត្រូវបង់ប្រាក់ យ៉ាងហោចណាស់ ៣00,000 ដុល្លារអាមេរិក (៤៣១,000 ដុល្លារសិង្ហបុរី) ជាសំណងដល់ ជនរងគ្រោះមួយចំនួន របស់លោក បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia ។
ចៅក្រមស្រុកអាមេរិក Ann Donnelly បាននិយាយនៅក្នុងសវនាការ នៅទីក្រុង Brooklyn ថា ប្រាក់នេះនឹងផ្តល់សំណង ដល់ស្ត្រី២នាក់ ត្រូវបានគេស្គាល់ថា ជានាង Jane និងនាង Stephanie សម្រាប់ការចំណាយលើការព្យាបាលជំងឺស្វាយ (រោគពងបែកលើប្រដាប់ភេទ) ។ តួលេខនោះទំនងជានឹងកើនឡើង បន្ទាប់ពីរដ្ឋអាជ្ញា បានគណនាឡើងវិញ តម្លៃថ្នាំសម្រាប់នាង Stephanie។
Donnelly បានបដិសេធសំណើ របស់ព្រះរាជអាជ្ញា ដើម្បីផ្តល់សំណងដល់ Jane សម្រាប់ប្រាក់ចំណូល ដែលបាត់បង់ ហើយផ្តល់សំណងណាមួយ ដល់ជនរងគ្រោះទី៣ត្រូវគេស្គាល់ថា Sonja ។ លោក Kelly បានចូលរួមសវនាការតាមរយៈ Zoom ពីពន្ធនាគារ សហព័ន្ធក្នុងទីក្រុង Chicago ។
Donnelly បានកាត់ទោស Kelly កាលខែមិថុនាឲ្យជាប់គុក៣០ ឆ្នាំ បន្ទាប់ពីក្រុមប្រឹក្សាតុលាការ បានកាត់ទោស លោកពីបទទុច្ចរិត និងការចោទប្រកាន់ផ្សេងទៀត ។ ព្រះរាជអាជ្ញាបាននិយាយថា Kelly អាយុ ៥៥ ឆ្នាំបានកេងប្រវ័ញ្ចភាពតារា និង ទ្រព្យសម្បត្តិរបស់លោកជាង ២ ទសវត្សរ៍ដើម្បីទាក់ទាញស្ត្រី និងក្មេងស្រីមិនទាន់គ្រប់អាយុ ចូលទៅក្នុងគន្លង របស់លោកសម្រាប់ការរួមភេទ ៕