សេអ៊ូល៖ កាលពីថ្ងៃទី៤ ខែវិច្ឆិកា តារាសម្ដែងរូបនេះ បានបញ្ជាក់ពីពាក្យចចាមអារ៉ាមថា នាងកំពុងធ្វើការក្រៅម៉ោងនៅហាងកាហ្វេ ហើយម្ចាស់មេដាយមាស បានបញ្ជាក់ថា ជាការពិត នាង Kim Sae Ron ទទួលបានការងារក្រៅម៉ោង ព្រោះជីវភាពរបស់នាង ស្ថិតក្នុងស្ថានភាពលំបាក នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។
នាង Kim Sae Ron ត្រូវបានគេនិយាយថា បានចាប់ផ្តើមធ្វើការនៅហាងកាហ្វេ បន្ទាប់ពីបានចំណាយប្រាក់សន្សំភាគច្រើន របស់នាងសម្រាប់សំណងការខូចខាត ដែលទាក់ទងនឹង DUI របស់នាង។ នៅពេលកើតហេតុនាងបានខូចម៉ាស៊ីន បម្លែងភ្លើងបណ្តាលឲ្យដាច់ភ្លើង ក្នុងអគារ៤ជុំវិញភ្លើងស្តុប និងភ្លើងបំភ្លឺផ្លូវ ។ ផ្សារទំនើប និងអាជីវកម្មនៅក្បែរនោះ មិនអាចដំណើរការជាធម្មតាបានទេ។
នាង Kim Sae Ron ជួបជាមួយអាជីវករ ៣០នាក់ ដែលរងការខូចខាត ដើម្បីសុំទោស និងសងការខូចខាតអាជីវកម្ម។ ម្យ៉ាងវិញទៀត Kim Sae Ron បច្ចុប្បន្នកំពុងរងការចោទប្រកាន់ពីបទ បារីអេឡិចត្រូនិច នៅក្នុងការបង្ហោះលើបណ្តាញសង្គមរបស់នាង៕ ដោយ៖លី ភីលីព