ភ្នំពេញ៖ រម្លឹកទៅជាង១០ឆ្នាំមុន បទចម្រៀងមួយបទមានចំណងជើងថា «មិនចង់ឃើញ បងយំនៅពេលអូនកំពុងឈឺចាប់» ដែលបកស្រាយដោយ ពេជ្រ សូលីកា និង អេនជី ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ហើយក្រោយមកក៏មានរឿងអាស្រូវថាមានជម្លោះជាមួយគ្នា។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ពេជ្រ សូលីកា និង អេនជី បានចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី មួយ ទើបដាច់ចិត្តទម្លាយថា អ្នកទាំងពីរពិតជាមានការអន់ចិត្តជាមួយគ្នាពិតមែនកាលពី១០ឆ្នាំមុន ដោយសារតែអ្នកទាំងពីរនៅក្មេងរៀងៗខ្លួនទើបមានការអន់ចិត្តចំពោះគ្នា នឹងបានផ្តាច់ទំនាក់ទំនងគ្នា។
ពេជ្រ សូលីកា និង អេនជី ក៏បានបន្ថែមថា ហេតុផលដែលធ្វើឱ្យអ្នកទាំងពីរត្រឡប់មកត្រូវរូវជាមួយគ្នាវិញព្រោះតែមានការងាររួមគ្នា ដោយអ្នកនាង អែនជី បានសម្រេចចិត្តជ្រើសរើស ពេជ្រ សូលីកា មកធ្វើជាទូតសុឆន្ទៈសម្រាប់ផលិតផលថ្មីនាង។
ទន្ទឹមនឹងការស្រាយចង្ងល់របស់ទស្សនិកជន ពេជ្រ សូលីកា ក៏បន្ថែមថាបន្ទាប់ពីពួកគេយល់ចិត្តគ្នាភាពស្និទ្ធស្នាលមាន ជាងកាលពី១០ឆ្នាំមុនទៅទៀត៕ ដោយ៖ ម៉ានី








