ភ្នំពេញ៖ អស់រយៈពេលជាច្រើន ថ្ងៃមកហើយដែលកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ ក្នុងកម្មវីធី Miss Grand International 2022 កំពុងបំពេញការងារ នៅប្រទេសថៃ ជាមួយបវរកញ្ញាជាច្រើនរូបផ្សេងទៀត។

ស្ថិតក្នុងការបំពេញបេសកកម្ម លើទឹកដីប្រទេសថៃ ពេជ្រ វត្តី តែងតែធ្វើឱ្យអ្នកគាំទ្រកម្ពុជា ពោលសរសើរយ៉ាងខ្លាំង ពីសមត្ថភាពរបស់នាង។ មិនត្រឹមតែអ្នកគាំទ្រកម្ពុជាប៉ុណ្ណោះតែ ដែលពេញចិត្ត ចំពោះនាងសូម្បីអ្នកគាំទ្រអន្តរជាតិ ក៏ស្រលាញ់ចូលចិត្ត ចំពោះបវរកញ្ញាខ្មែរ យើងរូបនេះណាស់។

តួយ៉ាង កាលពីពេលថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាមិនធ្វើឱ្យអ្នកគាំទ្រ ទាំងជាតិ និងអន្តរជាតិខកចិត្តឡើយ ព្រោះនាងបានបង្ហាញខ្លួនលើឆាក Fashion show ឯប្រទេសថៃ បានបង្ហាញសមត្ថភាពការដើរម៉ូដ និង ការបង្ហាញឈុតសម្លៀកបំពាក់ ដ៏ស្រស់ស្អាត រំលេចជាមួយភ្លើង ពណ៌ដ៏ស្រស់ស្អាត ធ្វើឱ្យអ្នកគាំទ្រ ជាច្រើនស្រែកហ៊ោ ហៅឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្ទើរតែមិនបាត់មួយម៉ាត់ឡើយ ។

ក្នុងកម្មវិធីខាងលើនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវអ្នកគាំទ្រក្នុងប្រទេសថៃ ជូនកាដូ I pad និងរបស់ជាច្រើន ទៅដល់នាង និងសរសើរមិនដាច់ពីមាត់ថា នាងគ្រងឈុតណាក៏ស្អាត ៕
ដោយ៖ ម៉ានី

