អតីតតារាចម្រៀង និងបច្ចុប្បន្នជាមន្ដ្រីយោធា ផ្នែកលោតឆ័ត្រយោង ទិត្យ វិច្ឆិកា កំពុងថ្នាក់ថ្នមកូនស្រីទី២ ដែលទើបធ្វើពិធីបង្កក់ សិរីគម្រប់ខួប ១ខែកាលពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទើបចេញខែភ្លាម កូនស្រីប្រហែលធ្វើទុក្ខលោកខ្លាំង ហើយមើលទៅ បានជាលោកបញ្ចេញរូបថតកូនស្រី ហើយពោលពាក្យយ៉ាងកម្សត់ ។

លោក ទិត្យ វិច្ឆិកា និយាយបែបកំប្លែងថា ៖ “ចង់និយាយថាភ្នែកប៉ា ប៉ា ខ្មៅដូចផេនដាហើយ” ។ ពេលនិយាយបែបនេះ ប្រហែលជាគ្រប់គ្នា ដែលធ្លាប់មានកូនតូចដឹងហើយ គឺធ្វើទុករករឿងយំពេលយំ ហើយប៉ា និងម៉ាក់មិនបានគេងគ្រប់គ្រាន់ឡើយ ព្រោះនៅតែបញ្ឈរភ្នែកលួងកូនរហូត។
តារាចម្រៀងមាឌធំរូបនេះ បានបញ្ចេញវីដេអូ និងរូបថតជាបន្ទាប់ជាមួយកូនស្រី ទើបកើតនោះ ដោយបញ្ចេញសារខ្លីៗអមជាមួយផង។ ទន្ទឹមគ្នានេះក៏មានអ្នកគាំទ្រ និង មិត្ដសិល្បៈបានប្រាប់ឲ្យលោកទ្រាំ ហើយជូនពរកូនស្រី លោកឲ្យមានសុខភាពល្អ ហើយកុំកាចពេកទុក ពេលឲ្យប៉ា-ម៉ាក់បានគេងខ្លះផង ៕




