សិល្បៈ និង កម្សាន្ត

ញឹម ចាន់ថន កំពុងតស៊ូ ដោយផ្ទាល់ជាមួយហាង ដែលបោះទុនជាង ៤ម៉ឺនដុល្លារ

តារាសម្ដែង និងជាពិធីការិនី វ័យជ្រេ ញឹម ចាន់ថន បានបោះជំហានរកស៊ី ក្នុងវិស័យកម្សាន្ដ ឬបើកហាងផឹកស៊ីមួយ នៅម្ដុំកំពង់ចម្លងអរិយក្សត្រ បន្ថែមលើការងារសិល្បៈ ដែលខ្លួនធ្លាប់ប្រឡូកជាច្រើនឆ្នាំ។ ចាន់ថន កំពុងប្រឈមនឹងបញ្ហាមួយចំនួន ខណៈដែលរូបនាងជា អ្នកគ្រប់គ្រងភោជនីយដ្ឋាន នេះដោយផ្ទាល់។

ញឹម ចាន់ថន ដែលទស្សនិកជន ភាគច្រើនស្គាល់មុន អ្នកនាងតាមរយៈការសម្ដែង ជាតួអង្គកាច ឆ្នាស់ឆ្នើម បានប្រាប់ Sabay ថា ក្នុងរយៈពេល ១ឆ្នាំដែលបានបើកដំណើរការភោជនីយដ្ឋាននេះ គឺនាងហត់ខ្លាំង មិនអាចរកអ្នកណាទុកចិត្ដមកជំនួសបាន ទើបអ្នកនាងនៅតស៊ូបន្ដទៀត ព្រោះការងារសិល្បៈក៏មិនសូវរវល់ខ្លាំងណាស់ណាដែរ ។

អ្នកនាង ញឹម ចាន់ថន៖ “យើងបើកអីចេះៗ…វានឿយហត់ខ្លាំងណាស់ ហើយម៉ាក់ខ្ញុំក៏អត់ចង់ឲ្យធ្វើដែរ ព្រោះយើងត្រូវការពេលវេលា ខួរក្បាលត្រូវគិតច្រើន ហើយអត់ងងុយទៀត។ មួយរយៈចុងក្រោយនេះ ដូចស្ងាត់ជាងមុន តែបើថាឲ្យដាច់ភ្ញៀវហ្មង គឺអត់ទេមានរហូត ហើយយើងក៏ចេះតែដំណើរការអីចឹងទៅ”។

បើតាមតារាស្រីរូបនេះ បញ្ហាសេដ្ឋកិច្ចសកល នៅបន្ដអូសបន្លាយ បានធ្វើឲ្យភោជនីយដ្ឋានរបស់នាង នៅថ្ងៃខ្លះមិនសូវមានភ្ញៀវ ដោយសុខចិត្ដគ្រប់គ្រង ដោយខ្លួនឯងផ្ទាល់មិនសូវ ចំណាយប្រាក់ខែច្រើនលើបុគ្គលិក ។ ភោជនីយដ្ឋាន ដែលគេនិយមហៅថាកន្លែងផឹកស៊ីពេលរាត្រីមួយនេះ ត្រូវបាន ញឹម ចាន់ថន បញ្ជាក់ថា បានបោះទុនរកស៊ីអស់ជាង ៤ម៉ឺនដុល្លារ ៕

Most Popular

To Top