វិបសាយព័ត៌មាន HK01 បានចេញផ្សាយជាហូរហែនូវ ស្ថានភាពរបស់ Stephen Chow (ទិនហ្វី) នៅប៉ុន្មានឆ្នាំកន្លងមកថ្មីៗ។ ស្ដេចកំប្លែងហុងកុងមាន គម្រោងច្រើនទាក់ទងការផលិតភាពយន្តថ្មីៗ ដូចជា Mermaid 2, Shaolin Women’s Soccer (លំនាំរឿងដំណើរឆ្លង ព្រេងទៅទិសខាងលិច)។ ទោះជាយ៉ាងណា គម្រោងទាំងនេះពុំបានបន្ត តាមការគ្រោងទុកឡើយ ដោយសារមានបញ្ហាច្រើន។
ជាការពិត ផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយចិន បានឲ្យដឹងថា Stephen Chow ធ្លាប់ជួបវិបត្តិធ្ងន់ទាក់ទង នឹងការស្វែងរកចំណូល ហើយបញ្ហានេះស្ទើរតែធ្វើឲ្យគម្រោង ការផលិតរឿង «Mermaid 1» ស្ទើរតែនឹងលុបចោលម្ដងទៅហើយ ។ ក្រោយមកលោក បានសហការជាមួយនឹងក្រុមហ៊ុនកម្សាន្តចិន មួយគឺ Huayi Brothers ដើម្បីផលិតរឿង «Mermaid 1» នេះ។ ទោះជាយ៉ាងណា ឈានដល់ពាក់កណ្ដាលទី ដៃគូសហការ ទាំងពីរ ក៏មានការប៉ះទង្គិចនឹងគ្នា ហើយក្រុមហ៊ុននោះថែមទាំងដកការវិនិយោគចេញទៀតផង។ ជាលទ្ធផល រឿងនេះក៏ត្រូវជួបឧបសគ្គជាបន្តបន្ទាប់។
ដំណឹងនេះក៏បានលេចឮដល់ អ្នកគាំទ្រម្នាក់របស់ Stephen Chow ម្នាក់ដែលមានឈ្មោះថា Cheng Qi Feng។ ពេលឃើញតារាក្នុងចិត្តជួបបញ្ហា អ្នកគាំទ្ររូបនេះក៏បានវិនិយោគក្នុងគម្រោងមួយនេះ និងចង់សម្ដែងជាតួតូចមួយក្នុងរឿងរបស់ Idol។ ដូច្នេះ Stephen ក៏បានដាក់តួ Qi Feng ជាតួមេទ័ព Zheng អ្នកដែលតែងតែឈ្លោះជាមួយនឹងតួឯកប្រុស។
ជាលទ្ធផល រឿងនេះនេះពិតជាមិនធ្វើឲ្យគ្រប់គ្នាខកចិត្តដែរ ទោះមានឧបសគ្គកើតឡើងច្រើនក៏ពិតមែន ប៉ុន្តែវាពិតជាផ្ទុះខ្លាំងនៅលើ Box Office ពេលចេញផ្សាយ ដោយរកបាន ៣,៣ពាន់លានយ័ន (ខ្ទង់ ៤៥៩,៥០១ ដុល្លារ)។
យ៉ាងណាមិញ បើផ្អែកតាម Sohu តួធំៗដូច Stephen Chow តែងភ្នាល់ដាក់កុងត្រាជាមួយនឹងអ្នកវិនិយោគ។ ឯស្ទីលធ្វើការរបស់លោក គឺទាមទារតម្រូវការខ្ពស់ពីតួៗ ហេតុនេះហើយទើប ត្រូវចំណាយពេលច្រើន និងអស់ទុនតាមនោះ៕