កីឡា

កីឡាករ Ronaldo និង Messi ជួបជុំគ្នាវិញសម្រាប់ការ ផ្សព្វផ្សាយព្រឹត្តិការណ៍ World Cup ដ៏ល្បីលើអ៊ីនធើណេត

អមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ម៉ាកយីហោប្រដាប់ក្មេងលេងសកល LEGO បានចេញផ្សាយវីដេអូ ផ្សព្វផ្សាយថ្មីមួយដោយនាំយកកីឡាករបាល់ទាត់ល្បីៗ ដូចជាកំពូលកីឡាករ Cristiano Ronaldo កីឡាករ Lionel Messi កីឡាករ Kylian Mbappe និងកីឡាករ Vinicius Junior កំពុងផ្គុំពានរង្វាន់នៃព្រឹត្តិការណ៍ World Cup 2026 ។

វីដេអូ ដែលមានកីឡាករ លំដាប់ពិភពលោកទាំង ៤ នាក់បានអង្គុយជុំវិញតុមូលមួយ ហើយបានសាងសង់គំរូ LEGO នៃពានរង្វាន់ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ World Cup ជាមួយគ្នា ។ កង់វិលមួយត្រូវបានដាក់នៅលើតុដើម្បីសម្រេចថា អ្នកណានឹងទទួលបានកិត្តិយស ក្នុងការដាក់រូបចម្លាក់ខ្នាតតូច របស់ពួកគេនៅលើកំពូល ដើម្បីបំពេញពានរង្វាន់។

បន្ទាប់ពីបង្វិល២ ឬ៣ដង កង់បានធ្លាក់មកចំពីមុខក្មេងប្រុសម្នាក់ ។ គាត់បានយករូបចម្លាក់ខ្នាតតូចមួយចេញពីខាងក្នុងពានរង្វាន់ ហើយដាក់វានៅផ្នែកខាងលើបំផុត ដោយបញ្ចប់ការសាងសង់ ខណៈដែលកីឡាករ Ronaldo កីឡាករ Messi កីឡាករ Mbappe និងកីឡាករ Vinicius កំពុងមើល និងញញឹម។

នេះជាលើកដំបូងហើយដែល Ronaldo និង Messi បានសម្តែងរួមគ្នាក្នុងវីដេអូផ្សព្វផ្សាយមួយចាប់តាំងពីយុទ្ធនាការ Louis Vuitton ដ៏ល្បីល្បាញរបស់ពួកគេមុនព្រឹត្តិការណ៍ FIFA World Cup 2022។ រូបថតដ៏ល្បីល្បាញនេះបង្ហាញពីវីរបុរសទាំងពីរកំពុងលេងអុកទល់មុខគ្នា ដោយបង្កើតឡើងវិញនូវការប្រកួតដ៏អស្ចារ្យរវាងចៅហ្វាយនាយ Magnus Carlsen និង Hikaru Nakamura៕

Most Popular

To Top