ព្រឹត្តិការណ៍

ទូតចិនប្រចាំនៅឥណ្ឌាថា ចិនគ្មានយុទ្ធសាស្រ្តគំរាមកំហែងឥណ្ឌាឡើយ, ចិន-ឥណ្ឌា មិនអាចរស់នៅ ដោយគ្មានគ្នាបានឡើយ

ញូដេលី៖ ទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌា និងចិន បានឈានដល់កម្រិតទាបថ្មីមួយ បន្ទាប់ពីការប្រឈមមុខ ដាក់គ្នាដោយហិង្សារវាងកងទ័ពនៃប្រទេសទាំងពីរកាលពីថ្ងៃទី ១៥ ខែមិថុនា ដែលបានបណ្តាល ឱ្យទាហានឥណ្ឌាស្លាប់ ២០ នាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រេសិតចិនប្រចាំនៅឥណ្ឌាលោក Sun Weidong កាលពី ថ្ងៃព្រហស្បតិ៍បានលើកឡើងថា ប្រសិនបើទំនាក់ទំនងរវាង ប្រទេសទាំងពីរត្រូវឆ្ពោះទៅមុខ ពួកគេគួរតែ“ បង្ហាញទស្សនៈលើបញ្ហាសំខាន់ៗមួយចំនួន” ។ លោកបាននិយាយថា ប្រទេសចិនបានប្តេជ្ញាចិត្តដើម្បីការអភិវឌ្ឍប្រកបដោយសន្តិភាព និងមិនបង្ហាញការគំរាមកំហែងជាយុទ្ធសាស្ត្រដល់ ប្រទេសឥណ្ឌាទេ។

ការចែករំលែកការកត់សម្គាល់របស់ ប្រេសិតចិនប្រចាំនៅឥណ្ឌានេះ បានធ្វើនៅក្នុងសិក្ខាសាលា ស្តីពីទំនាក់ទំនងចិន – ឥណ្ឌានៅវិទ្យាស្ថានសិក្សាចិនក្នុងទីក្រុងញូវដែលី ។ អ្នកការទូតចិនរូបនេះបាននិយាយថា មិនមានការផ្លាស់ប្តូរនៅក្នុងការវិនិច្ឆ័យជាមូលដ្ឋាន នៃប្រទេសរបស់លោកនោះទេ។

លោក Weidong បានកត់សម្គាល់ទៀតថា លក្ខខណ្ឌជាតិជាមូលដ្ឋានរបស់យើងក្នុងនាមជាប្រទេសជិតខាងធំបំផុតទាំងពីរ កំពុងអភិវឌ្ឍន៍ មិនផ្លាស់ប្តូរឡើយ។ ការតំរង់ទិសរបស់យើងក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការ មិត្តភាព និងការអភិវឌ្ឍន៍រួមនៅតែមិនផ្លាស់ប្តូរ។ រចនាសម្ព័ន្ធទូទៅដែលយើងមិនអាចរស់នៅ ដោយគ្មានគ្នាបាននៅដដែល៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top