ភ្នំពេញ-ថ្ងៃទី២៦ មីនា ២០២១៖ អគ្គនាយកផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល លោក Arnaud Dufresne បានក្រើនរម្លឹកដល់បុគ្គលិក ក៏ដូចជាភ្ញៀវ ដែលអញ្ជើញមកពិសាកាហ្វេ នៅហាងកាហ្វេ Starbucks សាខា ជីប ម៉ុង ណូរ៉ូ ម៉ល ឲ្យអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល បន្ទាប់ពីមានអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ ធ្លាប់ទៅទីនោះ កាលពីថ្ងៃទី១៤ មីនា វេលាម៉ោងប្រមាណ ៤រសៀលកន្លងមក។

លោក Arnaud ក៏លើកទឹកចិត្ត សូមឲ្យរក្សាស្មារតីនឹងនរ កុំមានការភិតភ័យ ព្រោះផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល កន្លងមកបានអនុវត្ត នូវគោលការណ៍សុវត្តិភាព ដែលណែនាំ ដោយក្រសួងសុខាភិបាល យ៉ាងម៉ឺងម៉ាត់បំផុត និង គ្រប់ច្រកល្ហក់ នៃទីតាំងផ្សារទំនើប ត្រូវបានលាងសម្អាតដោយទឹកអាកុល និងបាញ់ថ្នាំសម្លាប់ មេរោគជាប្រចាំ ដោយក្រុមការងារ បច្ចេកទេសសម្អាត។
លោកក៏បានរៀបរាប់ ពីលទ្ធផលត្រួតពិនិត្យ ទៅលើការមេរ៉ាវីដេអូសុវត្តិភាព សម្រាប់ថ្ងៃទី១៤ មីនា នោះថា ឃើញថាទាំងស្រ្តី ទាំងបុគ្គលិកហាងកាហ្វេ និងបុគ្គលិកសន្តិសុខផ្សារទំនើប បានអនុវត្តនូវគោលការណ៍ សុវត្តិភាព ៣កុំ យ៉ាងខ្ជាប់ខ្ជួន ដូច្នេះលោកយល់ថា ហានិភ័យនៃការចម្លង អាចមានកម្រិតទាបណាស់៕





