នៅថ្ងៃទី២០ ខែមេសា ស្រាបៀរ កម្ពុជាបានចេញស្ពតពាណិជ្ជកម្ម អំពីក្រវិលកំប៉ុងថ្មីនៃពាក្យកំប្លែកៗដែលត្រូវប្រើជំនួសពាក្យ «អរគុណ» ដើម្បីញុំាងបរិយាកាសគ្រប់វិនាទីនៃការជួបជុំផឹកស៊ី ឲ្យកាន់តែសប្បាយរីករាយបន្ថែមទៀត ពោលគឺគាស់ហើយឈ្នះគាស់ហើយសប្បាយ។

ក្រៅពីមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់៥០លានរៀល ក្រវិលកំប៉ុងស្រាបៀរ កម្ពុជាក៏មានពាក្យកំប្លែកៗ ដូចជាលើកដាច់ ជល់មួយ ហាមក្លែម ហាមចុចទូរស័ព្ទ ហាម Sad គាស់មួយទៀត រើសអ្នកផឹកជំនួស មួយកែវអត់ទឹកកក រាំមួយសិន ច្រៀងមួយសិន អ្នកស្តាំដៃផឹក អ្នកឆ្វេងដៃផឹក អ្នកទល់មុខផឹក និងពាក្យឡូយៗជាច្រើនទៀត។
ក្រវិលកំប៉ុងថ្មីនៃពាក្យកំប្លែកៗទាំងនេះ ត្រូវបានដាក់ចរាចរណ៍ កាលពីខែមីនាកន្លងទៅហើយទទួលបានការចាប់អារម្មណ៍ និងពេញចិត្តជាខ្លាំង ពីសំណាក់អតិថិជននៅទូទាំងប្រទេស។
ដូច្នេះសូមទស្សនាស្ពតពាណិជ្ជកម្មខាងក្រោម ដើម្បីជ្រាប់កាន់តែច្បាស់ អំពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជាថ្មីនេះ។ ស្រាបៀរ កម្ពុជា ពិសាដោយការទទួលខុសត្រូវ។






