Event

«WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេស» ចាប់ផ្តើមនៅយប់ថ្ងៃទី២៣ នៅខេត្តកំពង់ស្ពឺ

អ្នកស្នេហាកីឡាប្រដាល់រស់នៅ ក្នុងខេត្តកំពង់ស្ពឺ នឹងមានឱកាសទស្សនា ការប្រដាល់ផ្ទាល់ភ្នែក រវាងគូខ្លាំងៗជាច្រើន នៅយប់ថ្ងៃទី២៣ ខែមេសា ចាប់ពីម៉ោង ៦ល្ងាចតទៅ ក្នុងជុំទី១នៃព្រឹត្តិការណ៍ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដណ្តើមខ្សែក្រវាត់ពិភពលោក International Professional Combat Council (IPCC)។

ធ្វើឡើងនៅឯដីឡូត៍លោកឧកញ៉ា ឈួន គឹមសាន ក្នុងភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ទល់មុខផ្សារធំ ខេត្តកំពង់ស្ពឺ ព្រឹត្តិការណ៍ប្រដាល់ដ៏ធំអស្ចារ្យនេះ នឹងមានការប្រដាល់ វគ្គសន្សំពិន្ទុពូល A ជុំទី ១ រវាងគូខ្លាំងៗ ចំនួន ៣គូរួមមាន៖ ១) អ្នកលេងរន្ទះជើងព្យុះសមុទ្រ គង់ សំបូរ ត្រូវប៉ះជាមួយក្លាចាស់ចង្កូមពិស កង ចន្ថា ២) អ្នកលេងរន្ទះជើង កណ្តាប់ដៃពិឃាត អេលីត សុខហ៊ុច ត្រូវប៉ះជាមួយអ្នកលេងជង្គង់ពិស សោម វិច្ឆ័យ និង ៣) ដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ ត្រូវប៉ះជាមួយ ខុន បូឡា។ អ្នកឈ្នះក្នុងវគ្គនេះនឹងទទួលបាន ៣ ពិន្ទុ។ តើកីឡាកររូបណានឹងអាចស្វែងរកបាន ៣ ពិន្ទុក្នុងជុំដំបូងនេះ? ក្រៅពីគូខ្លាំងៗខាងលើ ក៏មានការប្រកួត រវាងគូមិត្តភាពអន្តរជាតិ ជាច្រើនគូផ្សេងទៀតផងដែរ។

កាន់តែអស្ចារ្យថែមទៀតនោះ ព្រឹត្តិការណ៍ខាងលើ ក៏នឹងមានការតាំងពិព័រណ៍ ផលិតផលជាច្រើនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ការចាក់ភ្លេងរាំលេងចង្វាក់ EDM ពី DJ ល្បីៗ ការលេងហ្គេមសប្បាយរីករាយ ដើម្បីយករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ពីភេសជ្ជៈប៉ូវ កម្លាំង វើក WURKZ។

ដូច្នេះ សូមលោកអ្នកកុំភ្លេច ចូលរួមទស្សនាឲ្យបានច្រើនកុះករ ឬអាចតាមដានការផ្សាយផ្ទាល់ នៅលើកញ្ចក់ ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬទំព័រហ៊្វេសប៊ុកផេក https://www.facebook.com/towntvcambodia និងទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia ។

គួរបញ្ជាក់ថា «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ត្រូវបានរៀបចំដោយស្ថានីយទូរទស្សន៍ថោន ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងក្រោមការសហការជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ កម្មវិធីប្រដាល់នេះនឹងធ្វើឡើង នៅ១២ខេត្ត-ក្រុង ដើម្បីផ្តល់ឱកាសដល់កីឡាករគុនខ្មែរ ធ្វើការបញ្ចេញសមត្ថភាព និងប្រកួតដណ្តើមយក ខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់លានច្រើនសន្ធឹកសន្ធាប់សរុប ១២០ លានរៀល៕

Most Popular

To Top