ស្រាបៀរ កម្ពុជា សូមអបអរសាទរ ដល់ដៃគូពាណិជ្ជកម្មដ៏ល្អឥតខ្ចោះ ក្រុមបាល់ទាត់ Manchester City ដែលបានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់លីគកំពូលអង់គ្លេស English Premier League (EPL) រដូវកាល ២០២១-២០២២ ដោយពិន្ទុសរុប ៩៣។

នេះគឺជាការលើកពាន ២រដូវកាលជាប់គ្នា គឺរដូវកាល ២០២០-២០២១ និង២០២១-២០២២។ គិតមកដល់ពេលនេះ ក្រុមមេឃខៀវ បានគ្រងតំណែងជើងឯក English Premier League ចំនួន៦រដូវកាល រួមមានរដូវកាល២០១១-២០១២, ២០១៣-២០១៤, ២០១៧-២០១៨, ២០១៨-២០១៩, ២០២០-២០២១ និង២០២១-២០២២។
អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «យើងពិតជាមានមោទកភាពណាស់ ដែលដៃគូពាណិជ្ជកម្មរបស់យើង ក្លាយជាម្ចាស់ជើងឯកលីគកំពូលអង់គ្លេស ជាថ្មីម្តងទៀត។ ដើម្បីអបអរជ័យជំនះ និងផ្តល់ជូនភាពសប្បាយរីករាយ ដល់អតិថិជននិងអ្នកគាំទ្រ ក្រុមបាល់ទាត់ដ៏ល្បីមួយនេះ ស្រាបៀរ កម្ពុជា នឹងមានរៀបចំកម្មវិធីនានា នៅតាមបារ៍ ភោជនីដ្ឋាន ក្លិប និងផាប់»។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែឧសភា ស្រាបៀរ កម្ពុជាបានរៀបចំកម្មវិធីនៅឯ SCORE Sports Bar & Grill Phnom Penh ផ្តល់ជូនភាពសប្បាយរីករាយ ដល់អតិថិជន និងអ្នកគាំទ្រ។
មិនត្រឹមតែប៉ុណ្ណោះ ស្រាបៀរ កម្ពុជា ក៏នឹងមានការលេងហ្គេមលើប្រព័ន្ធឌីជីថល និងផ្តល់រង្វាន់ជាច្រើនផងដែរ ដូច្នេះ សូមអតិថិជននិងអ្នកគាំទ្រ កុំភ្លេចចូលរួមអបអរទាំងអស់គ្នា។ តាមដានទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា ដើម្បីទទួលបានព័ត៌មានថ្មីៗ។
https://www.facebook.com/cambodiabeer
ស្រាបៀរ កម្ពុជា
ពិសាដោយការទទួលខុសត្រូវ!




