Event

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ 16 ខែសីហា រាល់ការជាវ Galaxy A13|A23|A33 5G|A53 5G និង A73 5G 2022 ពី សាមសុង!!!

(ភ្នំពេញ) ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២៖ កាន់តែកក្រើក…! កាន់តែរញ្ជួយ…! កាន់តែរំភើបអស់ស្ទះជាមួយមហាប្រូម៉ូសិនស្រោចធរណីដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជា! អតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Suzuki NEX Crossover 2022 ដែលផ្តល់ជូនរហូតដល់ 60 គ្រឿង សម្រាប់រាល់ការទិញស្មាតហ្វូន៖  Galaxy A13| Galaxy A23| Galaxy A33 5G| Galaxy A53 5G និង Galaxy A73 5G 2022 តាមបណ្តាហាងចែកចាយផលិតផលផ្លូវការរបស់សាមសុង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 16 សីហា 2022!

ពិតជាអស្ចារ្យ! អតិថិជនទាំងអស់គ្រាន់តែទិញទូរស័ព្ទ Galaxy A 2022 ស៊េរីម៉ូឌែលណាមួយខាងលើតាមបណ្តាហាងចែកចាយផលិតផលផ្លូវការរបស់សាមសុង ទូទាំងប្រទេស និងក្នុងកំឡុងកាលបរិច្ឆេទខាងលើនឹងទទួលបានសន្លឹកឆ្នោត 1 សន្លឹកដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូ Suzuki NEX Crossover 2022 រៀងរាល់ 2 សប្តាហ៍ម្តង(រយៈពេល 6 លើក)! 

សូមបញ្ជាក់ថាក្រុមហ៊ុន សាមសុង នឹងធ្វើការស្វែងរកអតិថិជនមហាសំណាងរបស់ខ្លួនដោយធ្វើការចាប់ឆ្នោតផ្តល់នូវមហាសំណាងរង្វាន់ម៉ូតូ Suzuki NEX Crossover 2022 ចំនួន 10 គ្រឿង ដែលមានចំនួនសរុបរហូតដល់ 60 គ្រឿង! ដូច្នេះអតិថិជនដែលមានបំណងចង់បានទូរស័ព្ទទំនើប ទាន់សម័យ លេចធ្លោ និងឱកាសឈ្នះមហារង្វាន់ដ៏សម្បើមអស្ចារ្យនេះ…កុំភ្លេចប្រញាប់រួសរាន់ទាំងអស់គ្នា! អាចនិយាយបានថាឱកាសលើកនេះគឺពិតជាពិសេសលើសពេលណាៗទាំងអស់!

* លក្ខខណ្ឌចូលរួម៖   

1. កម្មវិធីនេះសម្រាប់អតិថិជនដែលបានទិញទូរស័ព្ទ Galaxy A ស៊េរីឆ្នាំ 2022 ដូចបានរៀបរាប់ខាងលើដែលមានប័ណ្ណធានាត្រឹមត្រូវចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី16 សីហា 2022 ប៉ុណ្ណោះ!

2. អតិថិជនត្រូវបំពេញឈ្មោះដូចក្នុងអត្តសញ្ញាណប័ណ្ណ ភេទ អាយុ ខេត្ត/ក្រុង លេខទូរស័ព្ទ លេខអត្តសញ្ញាណប័ណ្ណ និង បិទស្ទីកគ័រ IMEI នៅលើសន្លឹកឆ្នោត! 

3. ការចាប់ឆ្នោតនឹងធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍បាយ័នចាប់ពីម៉ោង 1:30 នាទី រសៀលដល់ម៉ោង 2:00 រសៀល! 

1. ការចាប់ឆ្នោតលើកទី 1 ថ្ងៃទី 11 មិថុនា 2022 

2. ការចាប់ឆ្នោតលើកទី 2 ថ្ងៃទី 25 មិថុនា 2022 

3. ការចាប់ឆ្នោតលើកទី 3 ថ្ងៃទី 9 កក្កដា 2022 

4. ការចាប់ឆ្នោតលើកទី 4 ថ្ងៃទី 23 កក្កដា 2022 

5. ការចាប់ឆ្នោតលើកទី 5 ថ្ងៃទី 6 សីហា 2022 

6. ការចាប់ឆ្នោតលើកទី 6 ថ្ងៃទី 20 សីហា 2022 

4. អតិថិជនម្នាក់អាចឈ្នះរង្វាន់បានតែមួយប៉ុណ្ណោះ ក្នុងករណីអតិថិជនឈ្នះលើសពី 1 រង្វាន់ 

ក្រុមហ៊ុនរក្សាសិទ្ធិប្រគល់ជូនតែ 1 រង្វាន់តែប៉ុណ្ណោះ។ ហើយរង្វាន់ដែលដកយកមកវិញនេះនឹងត្រូវចាប់ឆ្នោតផ្តល់ជូនអតិថិជនផ្សេងជាបន្តទៀត ។ 

5. អ្នកឈ្នះនឹងត្រូវបានប្រកាសនៅលើហ្វេសប៊ុកផ្លូវការរបស់សាមសុង និងសារព័ត៌មានផ្សេងៗ 

6. អ្នកឈ្នះត្រូវមកទទួលរង្វាន់ដោយខ្លួនឯង និងត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងទូរស័ព្ទដែលបានទិញពេលមកជាមួយផង ។ ក្រុមហ៊ុននឹងធ្វើការផ្ទៀងផ្ទាត់លេខ IMEI ទូរស័ព្ទ មុនពេលប្រគល់រង្វាន់ ។ 

7. ក្នុងករណីដែលអ្នកឈ្នះរង្វាន់មិនអាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទដែលបានបំពេញក្នុងសន្លឹកឆ្នោត ក្នុងរយៈពេល 3 ថ្ងៃក្រោយការចាប់ឆ្នោត រង្វាន់នោះនឹងត្រូវទុកជាមោឃៈ! 

8. រាល់ការចំណាយផ្សេងៗ (ការធ្វើដំណើរ ស្នាក់នៅ ការហូបចុក ។ល។) សម្រាប់ការមកបើកយករង្វាន់ជាបន្ទុករបស់អ្នកឈ្នះរង្វាន់!

9. បុគ្គលិក សាមសុង តំណាងចែកចាយសាមសុង និងម្ចាស់ហាងទូរស័ព្ទមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកម្មវិធីចាប់ឆ្នោតនេះទេ!

10. ក្រុមហ៊ុន សាមសុង សូមរក្សាសិទ្ធិក្នុងការប្រើប្រាស់រូបភាព និងព័ត៌មានលម្អិតរបស់អ្នកឈ្នះរង្វាន់ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មនានា  

11. ក្រុមហ៊ុនសូមរក្សាសិទ្ធិកែប្រែលក្ខខណ្ឌចាប់ឆ្នោតដោយពុំជម្រាបជូនដំណឹងជាមុន

ឱ្យលឿនឡើង! បានទាំងស្មាតហ្វូនដ៏ទំនើប លេចធ្លោ ទាន់សម័យ…និងឱកាសឈ្នះម៉ូតូ Suzuki NEX Crossover 2022 ស៊េរីថ្មីផងដែរ! កុំឱ្យឱកាសដ៏កក្រើកអស្ចារ្យនេះកន្លងផុតឱ្យសោះ!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

Most Popular

To Top